យោងតាមរបាយការណ៏មួយបានអោយដឹងថា ក្លឹបដែលទើបនឹងឡើងមកលេខនៅ EPL វិញ Fulham បានដាក់សំណើរ 10 លានអឺរ៉ូ (8.6 លានផោន) សម្រាប់ខ្សែបំរើប្រយុទ្ធសញ្ជាតិប្រេស៊ីល Andreas Pereira របស់ក្រុមបីសាចក្រហម Manchester United ។
ជាការពិតណាស់កីឡាករវ័យ 26 ឆ្នាំរូបនេះបានចូលរួមជាមួយ Man Utd តាំងពីឆ្នាំ 2014 ប៉ុន្តែគាត់ត្រូវបានក្លឹបដាក់អោយខ្ចីជើងកាលពីរដូវកាលមុន ហើយគាត់បានជួយអោយ Flamengo លេងនៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Copa Libertadores ឆ្នាំ 2021។ Pereira មានកុងត្រាជាមួយ United រហូតដល់ឆ្នាំ 2023 ជាមួយនឹងជម្រើសមួយឆ្នាំទៀត។
ទោះបីជាយ៉ាងណាក៏ដោយ វាហាក់ដូចជាមិនទំនងថាគាត់នឹងស្ថិតក្នុងផែនការរបស់គ្រូបង្វឹកថ្មី Erik ten Hag នោះទេ។
គួបញ្ជាក់ផងដែរថាគាត់បានលេង 75 ប្រកួតឱ្យ United និងស៊ុតបញ្ចូលទីបាន 4 គ្រាប់ និងបានខ្ចីជើងនៅ Valencia, Granada និង Lazio បន្ថែមពីលើការប្រកបជាមួយ Flamengo ។
ប្រភព ៖ BCC