យោងតាមរបាយការណ៏មួយបានអោយដឹងថាក្លឹបហង្សក្រហម  Liverpool បានដាក់ការចាប់អារម្មណ៏ទៅលើកីឡាករ Darwin Nunez ។

ខ្សែប្រយុទ្ធ Darwin Nunez របស់ Benfica ដែលស៊ុតបញ្ចូលទីបាន 34 គ្រាប់នៅគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះ ត្រូវបានគេចាត់ទុកថាជាអ្នកជំនួសតំណែង Sadio Mane ។ Mane មើលទៅទំនងជាកំពុងឆ្ពោះទៅរកការចាកចេញពីទឹកដី Anfield ហើយទៅចូលរួមជាមួយនឹង Bayern Munich ។

ជាការពិតណាស់ Liverpool អាចនឹងកំពុងតែត្រៀមកញ្ចប់ទឹកប្រាក់ប្រមាណ 68 លានផោនដើម្បីនាំយកខ្សែប្រយុទ្ធវ័យក្មេងរូបនេះមកចូលរួមក្រុម។

អ្នកជំនាញការផ្ទេរកីឡាកររបស់ talkSPORT លោក Alex Crook បាននិយាយថា “យើងបាននិយាយពី Liverpool មុននេះអំពី Sadio Mane ហើយតើពួកគេនឹងរកអ្នកណាដើម្បីជំនួសគាត់?

“Darwin Nunez ក៏មានការចាប់អារម្មណ៍ពីក្លឹបបីសាចក្រហម Manchester United ប៉ុន្តែកិច្ចព្រមព្រៀងសម្រាប់គាត់គឺមិនខិតជិតដូចអ្វីដែលប្រព័ន្ធផ្សព្វផ្សាយព័រទុយហ្គាល់និយាយនោះទេ។

“ខ្ញុំបានទទួលសារពីប្រភពគួរឱ្យទុកចិត្តមួយកាលពីថ្ងៃសុក្រថា Liverpool គឺជាក្រុមដ៏ល្អបំផុតសម្រាប់គាត់” ។

ដកស្រង់សម្ដីរបស់ Danny Murphy ដែលជាអតីតតារាឆ្នើមរបស់ហង្សក្រហម Liverpool បានចាប់អារម្មណ៍នឹងអ្វីដែលគាត់បានឃើញពីកីឡាករសញ្ជាត្តិ Uruguayan វ័យ 22 ឆ្នាំ ហើយជឿជាក់ថាគាត់ពិតជាសាកសមនឹងទម្រង់របស់ Klopp យ៉ាងល្អឥតខ្ចោះ។


Murphy បានប្រាប់កម្មវិធី White and Jordan ថា “ខ្ញុំបានមើលគាត់បីដងក្នុងរយៈពេលប្រាំមួយសប្តាហ៍ចុងក្រោយនេះ ។ រឿងមួយដែលខ្ញុំចូលចិត្តគាត់ខ្លាំងនោះគឺគាត់មានភាពស្វាហាប់។

“គាត់ជាកីឡាករប្រភេទរបស់ Klopp ត្រូវការដែលមានថាមពលខ្ពស់ទាំងមាននិងគ្មានបាល់។

“នៅពេលដែលគាត់មិនទាន់បានបាល់ គាត់មិនខ្វល់ពីការរត់តាមពីក្រោយគេនោះទេ។ ហើយខ្ញុំសង្ឃឹមថាគាត់នឹងមកចូលរួមជាមួយ  Liverpool ។

ប្រភព ៖ Talk Sports