សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលចង់ឱ្យលោក Tite នៅបន្តតួនាទីជាគ្រូបង្គោលរហូតដល់ចប់ FIFA World Cup 2022 ប្រេស៊ីលត្រូវបានទម្លាក់ពី FIFA World Cup 2018 ដោយបែលហ្ស៊ិកក្នុងវគ្គ៨ក្រុមចុងក្រោយក្ដី។
CBF នៅតែរក្សាទំនុកចិត្តលើគ្រូវ័យ៥៧ឆ្នាំដែលបានចាប់ផ្ដើមអាជីពបង្វឹកជម្រើសជាតិ២ឆ្នាំមុន និងបាននាំក្រុមជម្រុះមិនចាញ់សោះនិងក្លាយជាក្រុមទី១ដែលជម្រុះជាប់មករុស្ស៊ី។
លោក Tite មានពេលពីរបីថ្ងៃដើម្បីពិចារណាអំពីការសម្រេចចិត្ត តែលោកក៏មានចំណង់ដូចសហព័ន្ធដែរក្នុងការដឹកនាំក្រុមប្រកួត Copa America លើទឹកដីកំណើតរបស់ខ្លួននាពេលខាងមុខ៕