ក្រុមជម្រើសជាតិក្រូអាតបានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទាំងប្រផិតប្រផើយ ក្រោយយកឈ្នះបាល់ប៉េណាល់ទីកាត់សេចក្តីលើម្ចាស់ផ្ទះរុស្សីកាលពីយប់មិញ បន្ទាប់ពីស្មើគ្នា២ទល់នឹង២ក្នុងការប្រកួត១២០នាទី នៅវគ្គ៨ក្រុមចុងក្រោយ FIFA World Cup 2018។
ក្នុងការទាត់បាល់កាត់សេចក្តី៥គ្រាប់ រុស្សីភ្លាត់ទាត់មិនចូល២គ្រាប់ដោយកីឡាករ Fedor Smolov និង Mario Fernandes ខណៈក្រូអាតខកឱកាសតែ១គ្រាប់ទេដោយកីឡាករ Mateo Kovacic។
គួរបញ្ជាក់ថា នេះជាការលើកមកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូងរបស់ក្រូអាតចាប់តាំងពីឆ្នាំ១៩៩៨ ដោយកាលនោះពួកគេចាញ់បារាំង ២-១។ ដោយឡែកសម្រាប់ឆ្នាំ២០១៨នេះ ក្រូអាតត្រូវប៉ះជាមួយតោកំណាចអង់គ្លេស។