ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសបានយកឈ្នះកូឡុំប៊ីដោយការទាត់បាល់កាត់សេចក្តី១១ម៉ែត្រ ហើយបានឡើងទៅវគ្គ៨ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍ FIFA World Cup លើកដំបូងក្នុងរយៈពេល១២ឆ្នាំចុងក្រោយ។
អ្នកចាំទី Jordan Pickford គឺជាអ្នកសង្រ្គោះគ្រាប់បាល់ចុងក្រោយពីការស៊ុតរបស់ខ្សែប្រយុទ្ធ Carlos Bacca ដោយជួយឲ្យអង់គ្លេសឈានទៅជុំបន្ទាប់។ យ៉ាងណាមិញ សមាជិករបស់ Everton បានទម្លាយថា ថាខ្លួនបានស្រាវជ្រាវទាំងអស់ពីការស៊ុតប៉េណាល់ទីរបស់ក្រុមកូឡុំប៊ីទាំងមូល។
អតីតយុវជន Sunderland បានបន្ថែមទៀតថា៖ “ខ្បានញុំមើលវីដេអូ និងស្រាវជ្រាវការស៊ុតទាំងអស់របស់ពួកគេ។ Falcao គឺជាកីឡាករតែម្នាក់គត់ដែលស៊ុតខុសទម្លាប់ដែលធ្លាប់ស៊ុតកាលពីមុនៗ”។ Carlos Bacca ទាត់បាល់ទី៥ ហើយខ្ញុំគិតស្រេចថាគេនឹងសំដៅទៅរកខាងឆ្វេងតាមទម្លាប់ ហើយជាលទ្ធផលខ្ញុំសង្គ្រោះបានមែន។”
គួរបញ្ជាក់ថា អង់គ្លេសនឹងត្រូវបន្តជួបជាមួយស៊ុយអែតនៅវគ្គ១/៤ជាបន្តទៀតក្នុងក្នុងព្រឹត្តិការណ៍ FIFA World Cup 2018។