ក្រុម​ជម្រើស​ជាតិ​ឥន្ទ្រី​ដែក​វ័យ​ក្មេង​អាល្លឺម៉ង់​ បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ UEFA Euro U-21 ក្រោយ​ប្រកួត​ឈ្នះ​ក្រុម​គោ​ជំទង់​អេស្ប៉ាញ ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​​១​ទល់​០​កាល​ពី​យប់​ថ្ងៃ​ទី​៣០​មិថុនា ឈាន​ចូល​ថ្ងៃ​ទី​១​កក្កដា​ឆ្នាំ​២០១៧​វេលា​ម៉ោង​១ ​និង​៣០​នាទី​។

ការ​ទាត់​បញ្ចូល​ទី​ ត្រឹម​តែ​មួយ​គ្រាប់​របស់​ខ្សែ​បម្រើ​ ​ការពារ​ស្លាប Mitchell Weiser ​នៅ​នាទី​៤០​ក្រោយ​ទទួល​បាន​បាល់​ពី​  Jeremy Toljan គឺ​ជា​គ្រាប់​បាល់​ជ័យជម្នះ​តែ​ម្ដង​ ទោះ​បី​ជា​ខាង​ក្រុម​គោ​ជល់​អេស្ប៉ាញ​ធ្វើ​ការ​វាយ​សម្រុក​យ៉ាង​ខ្លាំង​ដូច​ទឹក​បាក់​ទំនប់​យ៉ាង​ណា​ក៏​ដោយ។​

ខាង​ក្រោម​នេះ​​វីដេអូ​ហាឡាយ៖

[youtube id=”JeDV446ExzA”]