ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ទើបតែស៊ុត២គ្រាប់កាលពីម្សិលមិញឲ្យក្រុមបាល់ទាត់ជម្រើសជាតិបារាំង យកឈ្នះអាហ្សង់ទីន ដោយលទ្ធផល ៤ទល់នឹង៣ ក្នុងការប្រកួត FIFA World Cup 2018 វគ្គ១៦ក្រុមចុងក្រោយ។
ដោយឡែកអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ សមាជិករបស់ PSG បានយកលុយដែលបានពីការប្រកួតសម្រាប់ពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០១៨ទាំងអស់នេះ ទៅជួយដល់អង្គការក្មេងកំព្រា ដោយសំអាងលើហេតុផល រូបគេលេងបាល់មិនមែនដើម្បីលុយទេ។
Mbappé ខ្សែប្រយុទ្ធវ័យក្មេងរបស់បារាំង ទទួលបានប្រមាណ២ម៉ឺនអឺរ៉ូ ក្នុង១ប្រកួតនៅព្រឹត្តិការណ៍ World Cup 2018 នេះ។ បើយោងតាមកាសែតនៅបារាំង បានចុះផ្សាយថា ប្រាក់ដែលកីឡាករលេងនៅក្លឹបអាជីព PSG នេះបាន ពីការប្រកួត នឹងផ្ដល់ជូនទៅខាងអង្គការក្មេងកំព្រាទាំងអស់។
គួរបញ្ជាក់ថា ក្រុមមាន់គកបារាំងបានក្លាយជាក្រុមដំបូងគេបង្អស់ដែលកក់កៅអីវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីបានយកឈ្នះអាហ្សង់ទីន៤ទល់នឹង៣។