ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ បានធ្លាក់ត្រឹមវគ្គចែកពូល ក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 ក្រោយចាញ់កូរ៉េខាងត្បូង ២ទល់នឹង០ យ៉ាងគួរឲ្យភ្ញាក់ផ្អើលនៅចុងម៉ោងកាលពីម្សិលមិញ។
ក្នុងជំនួបនៅទីលាន Kazan Arena ក្រុមរហស្សនាមឥន្ទ្រីដែក បានព្យាយាមវាយសម្រុកនឹងស៊ុតសំដៅទៅលើទីជាច្រើនលើកច្រើនសារ តែមិនអាចស៊ុតបញ្ចូលទីបាន តែនៅនាទី៩០បូក៣ ទើប Yong Gwon kim ទាត់ចូល និង បូករួមគ្រាប់ពី Heung min son នៅនាទី៩០បូក៥។
ដូច្នេះ ស៊ុយអែត និង ម៉ិកស៊ីកូ ឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ដោយមាន៦ពិន្ទុស្មើគ្នា ខណៈអាល្លឺម៉ង់ មានត្រឹម៣ពិន្ទុ លើកូរ៉េខាងត្បូងមួយពិន្ទុ៕
ទស្សនាវីដេអូហាយឡាយ៖