ក្រុមគោលជល់អេស្ប៉ាញវាយបកតាមស្មើម៉ារ៉ុក២ទល់នឹង២នៅចុងម៉ោង ខណៈព័រទុយហ្គាល់ស្មើជាមួយអ៊ីរ៉ង់១ទល់នឹង១ទាំងប្រផិតប្រផើយនៅក្នុងការប្រកួតចុងក្រោយនៃពូល B ក្នុងព្រឹត្តិការណ៍ FIFA World Cup 2018។
កីឡាករ Khalid Boutaib គឺជាអ្នកស៊ុតបើកឆាកឲ្យម៉ារ៉ុកនាំមុខបានមុននៅនាទីទី១៤ មុនពេលដែល Isco វាយបកតាមស្មើមកវិញនៅ៥នាទីបន្ទាប់។
ដោយឡែកចូលមកដល់វគ្គទី២ Youssef En-Nesyri ក៏តែតបញ្ចូលទីនាំមុខសារជាថ្មី ប៉ុន្តែខ្សែប្រយុទ្ធ Iago Aspas ស៊ុតតាមស្មើម្តងទៀត ហើយលទ្ធផល២ទល់នឹង២នេះបានបន្តរហូតដល់ចប់ការប្រកួតតែម្តង។
ដោយឡែកងាកមកកាន់ជំនួបរវាងព័រទុយហ្គាល់និងអ៊ីរ៉ង់វិញម្តង ខ្សែបម្រើ Ricardo Quaresma គឺជាអ្នកស៊ុតបើកឆាកក្នុងចុងវគ្គទី១ ខណៈ Cristiano Ronaldo មានឱកាសស៊ុតបាល់១១ម៉ែត្រផងដែរប៉ុន្តែស៊ុតមិនបានសម្រេច។ លុះចូលមកដល់នាទីទី៩០+៣ទៅហើយ ខ្សែប្រយុទ្ធ Karim Ansarifard ស៊ុតបាល់ពិន័យ១១ម៉ែត្របានសម្រេចមុននឹងបញ្ចប់ការប្រកួតតែម្តង។
ដូចនេះ អេស្ប៉ាញត្រូវជួបជាមួយម្ចាស់ផ្ទះរុស្ស៊ីនៅវគ្គ១៦ក្រុមចុងក្រោយ ខណៈព័រទុយហ្គាល់ត្រូវប៉ះជាមួយអ៊ុយរុយហ្គាយ។
ទស្សនាវីដេអូ៖