ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល ដណ្ដើមបាន៣ពិន្ទុពីកូស្តារីកា ក្នុងការប្រកួត FIFA World Cup 2018 លើទឹកដីរុស្ស៊ី នៅថ្ងៃសុក្រ​ ទី២២ មិថុនា ដោយលទ្ធផល២ទល់នឹង០។

ក្រោយពីធ្វើការសម្រុកពេញទាំង៩០នាទីទី ដោយទីបំផុតខ្សែបម្រើ Philippe Coutnho ស៊ុតបញ្ចូលទីនៅនាទី៩០បូក១ បន្ថែមដោយខ្សែប្រយុទ្ធ Neymar នៅនាទី៩០បូក៧។

ក្រោយពីទទួលបានជ័យជម្នះ ក្រុមជើងឯក៥សម័យមាន៤ពិន្ទុស្មើជាមួយក្រុមជម្រើសជាតិស្វីស ខណៈស៊ែបមាន៣ពិន្ទុ ហើយកូស្តារីកាត្រូវហាលអាវក្រោយពីចាញ់២ប្រកួតជាប់ៗគ្នា។

ទស្សនាវីដេអូហាយឡាយ៖