ពិភពបាល់ទាត់ឥណ្ឌូណេស៊ីកំពុងស្ថិតក្នុងទុក្ខសោក ដោយបាត់បងធនធានបាល់ទាត់វ័យក្មេងម្នាក់ហើយ ក្រោយពេលខ្សែប្រយុទ្ធ Dibyo Previan Caesario បានទទួលមរណភាពក្នុងវ័យ២៤ឆ្នាំ។
Dibyo Previan Caesarioបានស្លាប់កាលពីថ្ងៃអង្គារក្នុងមន្ទីរពេទ្យ Pondok Indah Hospital ក្នុងរដ្ឋហ្សាកាតាភាគខាងត្បូង បន្ទាប់ពីទទួលរងជំងឺរលាកក្រពេញទឹករងៃ ចាប់តាំងពីខែមករាដើមឆ្នាំនេះមកម្ល៉េះ។
ខ្សែប្រយុទ្ធរូបនេះ ចាប់ផ្ដើមអាជីពបាល់ទាត់ដំបូងក្នុងក្លឹប Persita Tangerang ដំបូងកាលឆ្នាំ ២០១៣ មុនពេលបន្តអាជីពនេះ ក្នុងក្លឹប Mitra Kukar, Borneo FC និង Persepam Madura United។ យុវជនរបស់ក្លឹប Pelita Bandung Raya ក៏ធ្លាប់បានចំណាយពេល១ឆ្នាំ ជាមួយក្លឹបនៅក្រៅប្រទេសគឺក្លឹប Aitana FC របស់ប្រទេសទីម័រខាងកើតកាលពីឆ្នាំ ២០១៥ផងដែរ៕
ប្រភព៖ Bolamadura