ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលបានយកឈ្នះ ក្រូអាត ២ទល់នឹង០ ក្នុងការប្រកួតមិត្តភាពកម្ដៅសាច់ដុំមុនព្រឹត្តិការណ៍ FIFA World Cup កាលពីម្សិលមិញ។
ការប្រកួតនៅកីឡដ្ឋាន Anfield របស់ក្លិប Liverpool ខ្សែប្រយុទ្ធមកពី PSG វ័យ២៦ឆ្នាំ ចូលលេងក្នុងវគ្គទី២ ហើយស៊ុតបាល់លឿនដូចកាំជ្រួចបុកនឹងរបាទីរួចឡងចូលក្នុងនាទី៦៩។ Roberto Firmino ដែលចូលលេង៣០នាទីចុងក្រោយ ជាអ្នកស៊ុតគ្រាប់ទី២ក្នុងនាទី៩០+៣។
គួរដឹងថា នៅ FIFA World Cup 2018 ប្រេស៊ីល ស្ថិតក្នុងពូល E ហើយបើកឆាកប៉ះ ស្វ៊ីស នៅថ្ងៃទី១៧ខែមិថុនា៕
ទស្សនាវីដេអូហាយឡាយ៖