កីឡាករចំណូលថ្មីវិសាខា កែវ សុខផេង និង សុខ សុវណ្ណ អះអាងថា នៅពេលប៉ះក្លិបចាស់ ភ្នំពេញក្រោន និង បឹងកេត គឺ លេងអស់ពីសមត្ថភាព១០០ភាគរយ តែថា នៅតែរាប់អានមិត្តរួមក្រុមពីមុនៗដដែល ព្រោះធ្លាប់មានអនុស្សាវរីយ៍ច្រើនឆ្នាំជាមួយគ្នា។
កែវ សុខផេង រៀបរាប់បែបនេះ “សម្រាប់ខ្ញ៊ំប៉ះក្លិបចាស់ គឺលេង១០០ភាគរយដូចគ្នានៅលើទីលាន តែក្រៅទីលាន យើងរាប់អានគ្នាធម្មតា។ បើប៉ះភ្នំពេញក្រោន ហើយខ្ញ៊ំទាត់ចូល ខ្ញ៊ំមិនអបអរទេ ព្រោះធ្លាប់នៅជាមួយគ្នាច្រើនឆ្នាំ”។
ចំណែក សុខ សុវណ្ណ បញ្ជាក់បែបនេះ “ពេលលេងលើទីលាន យើងជាគ្រូប្រជែងនឹងគ្នា តែនៅទីលានយើងនៅតែរាប់អានគ្នាធម្មតា ហើយបើខ្ញ៊ំទាត់ចូល គឺដូចសុខផេងអ៊ីចឹង យើងមិនអបអរទេ”។
គួរបញ្ជាក់ថា សុខផេង ដែលទើបបញ្ចប់កុងត្រានៅក្លិប PNKP នៃលីគកំពូលម៉ាឡេស៊ី បានចំណាយពេល៣រដូវកាលនៅភ្នំពេញក្រោន ពីឆ្នាំ២០១៥ ដល់២០១៧។ ចំណែក សុខ សុវណ្ណ បានផ្ទេរពីក្លិបបឹងកេត និង បានបង្ហាញខ្លួនជាសមាជិកថ្មីផ្លូវការរបស់វិសាខា នៅថ្ងៃពុធ ទី៣០ ឧសភា នេះ៕
ប្រភព & រូបភាព: CNCC