គ្រូបង្វឹក Gareth Southgate របស់តោកំណាចអង់គ្លេស បានតែងតាំង ខ្សែប្រយុទ្ធ Harry Kane ជាប្រធានក្រុមដើម្បីដឹកនាំការប្រកួតនៅ World Cup 2018 នៅប្រទេសរុស្សី ពីថ្ងៃទី ១៤ មិថុនា ដល់ ១៥ កក្កដា ខាងមុខនេះ។
ក្រោយឡើងតំណែងម្ចាស់អាវលេខ១០រូបនេះអះអាងថា តោកំណាចអង់គ្លេសពិតជាអាចឈ្នះពាន World Cup នៅរុស្ស៊ី។ “វាមិនសមទេបើយើងគ្មានក្ដីស្រមៃឈ្នះ World Cup ព្រោះវាជាពានធំបំផុតនៅក្នុងលោក។ ខ្ញុំគិតថាអង់គ្លេសអាចឈ្នះ ហើយក្រុមណាក៏អាចឈ្នះបានដែរ។ ខ្ញុំមិនអាចអង្គុយនៅទីនេះ ហើយនិយាយថាយើងមិនឈ្នះពានបានទេ ព្រោះយើងអាចធ្វើបាន” នេះជាការបន្ថែមរបស់កីឡាករវ័យ២៤ឆ្នាំ។
នេះមិនមែនជាលើកទី ១ ទេ ដែលខ្សែប្រយុទ្ធអង់គ្លេស ទទួលបានតំណែងមួយនេះ។ កីឡាកររបស់ Spur រូបនេះធ្លាប់បានពាក់ស្លាកប្រធានក្រុមជម្រើសជាតិចំនួន ៤ លើករួចមកហើយកាលពីពេលកន្លងទៅ។
បើតាមការផ្សាយរបស់ BBC មុនជ្រើសយក Kane កីឡាករមួយរូបទៀតដែលលោក Southgate បានពិចារណាក្នុងការតែងតាំងធ្វើជាប្រធានក្រុមជម្រើសជាតិអង់គ្លេសនៅ World Cup ខាងមុខផងដែរ នោះគឺខ្សែបម្រើវ័យ២៧ឆ្នាំ Jordan Henderson របស់ Liverpool៕