Arsenal បានត្រៀមតែងតាំងលោក Unai Emery ជាអ្នកចាត់ការថ្មីជំនួសលោក Arsene Wenger។ នេះបើតាមរបាយការណ៍ពី BBC ចេញផ្សាយនៅថ្ងៃចន្ទ ទី២១ ឧសភា។

លោក Emery ដែលបានចូលរួមជាមួយ PSG នៅខែមិថុនា ឆ្នាំ២០១៦ បានចាកចេញពីក្លិបមានមូលដ្ឋាននៅប៉ារីស ដំណាច់រដូវកាលកន្លងទៅ ក្រោយលើកពានក្នុងស្រុក៣កម្មវិធីផ្សេងគ្នា។

តាមប្រភពដដែលខាងលើឲ្យដឹងថា ការចម្រាញ់ជ្រើសរើសអ្នកចាត់ការថ្មីដឹកនាំដោយនាយកប្រតិបត្តិ លោក Ivan Gazidis, ប្រមុខទំនាក់ទំនងបាល់ទាត់ និង ប្រធានផ្នែកជ្រើសរើស ហើយការប្រកាសពីអ្នកចាត់ការថ្មីនឹងធ្វើឡើងនៅចុងសប្ដាហ៍នេះ៕