អ្នកចាំទី ស៊ូ យ៉ាទី ទំនង​មិនអាចចូលលេងលើទីលានប្រមាណចន្លោះពី១ទៅ២សប្ដាហ៍ ក្រោយមានបញ្ហាភ្លាត់សាច់ដុំភ្លៅអំឡុងជំនួប​ជាមួយព្រះខ័នរាជស្វាយរៀង នេះបើយោងតាមប្រភពពីទំព័រក្លិបបាល់ទាត់បឹងកេតបានបញ្ជាក់។

កាលពីម្សិលមិញ អ្នកចាំទីដៃទី១របស់បឹងកេតរូបនេះត្រូវបានផ្លាស់ប្ដូរចេញនៅនាទី៥៧ ជំនួសដោយកីឡាករ គឹម មករា។ សមាជិកក្រុមជម្រើសជាតិ​កម្ពុជារូបនេះប្រហែលជាភ្លាត់សសៃពួរសាច់ដុំភ្លៅខាងក្រោយ និង ដាច់ ផ្នែក​តូចៗ​នៃជាលិកា ដូច្នេះ​ត្រូវ​សម្រាក ​និង ​ធ្វើ​លំហាត់​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​វេជ្ជបញ្ជារបស់​គ្រូ​ពេទ្យ។

ក្នុងជំនួបកាលល្ងាចមិញនៅកីឡដ្ឋានស្តាតចាស់ ស្វាយរៀង​បាននាំ​មុខ ១-០ តាំង​ពី​នាទី​១៣​ដោយ​កីឡាករ Booysen Shane។ ដោយឡែក បឹងកេត រកគ្រាប់បាល់តាម​ស្មើ ១-១ ដោយការ​ទាត់​ពិន័យ​១១​ម៉ែត្រ​របស់​កីឡាករ​ប្រេស៊ីល Mycon។ ៣​នាទី​ក្រោយមក Samuel Ajayi ស៊ុត​គ្រាប់​បាល់​នាំមុខ ២-១ ហើយនៅ​ម៉ោង​បន្ថែម​៩០+ទៅ​ហើយ​ ខ្សែ​ប្រយុទ្ធ Julius Oiboh រក​បាន​​១​គ្រាប់​ដែលជាគ្រាប់ទី៣។

ទស្សនាវីដេអូហាយឡាយ៖