ខ្សែប្រយុទ្ធចាស់វស្សា Fernando Torres ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ម្នាក់​ឯង​នៅ​ប្រកួត​ចុងក្រោយ​ដែល​ Atletico Madrid ស្មើ​គ្នា​ ២-២ ជាមួយ​ Eibar នៃក្របខ័ណ្ឌ La Liga។

ប្រកួត​យប់​មិញ​​ Kike បាន​រក​គ្រាប់​នាំ​មុខ​ឲ្យ​ Eibar បាន​មុន​នៅ​នាទី​៣៥​ មុន​ពេល​ Torres តាម​ស្មើ​នៅ​នាទី​៤២។​ នៅ​វគ្គ​ទី​ពីរ​នាទី​៦០ អតីត​ខ្សែ​ប្រយុទ្ធ​ Liverpool និង​ Chelsea ស៊ុត​បាន​១គ្រាប់​ទៀត​ឲ្យ​ម្ចាស់​ផ្ទះ​នាំ​មុខ​ តែ​ក្រោយ​ Hernández បាន​កាត​ក្រហម​ធ្វើ​ឲ្យ​ Atletico សល់​គ្នា​ត្រឹម​១០​នាក់​និង​របូត​គ្រាប់​បាល់​នៅ​នាទី​៧០​ ដោយ​សារ​ការ​ស៊ុត​របស់​ Peña៕

ខ្សែ​ប្រយុទ្ធ​វ័យ​៣៤​ឆ្នាំ​ត្រូវ​កីឡាករ​ក្រុម​ភ្ញៀវ​ឈរ​ធ្វើ​របង​កិត្តិយស​ទះដៃ​ ស្របពេល​អ្នក​គាំទ្រ​ Atletico ទាំង​អស់​បាន​នាំ​គ្នា​លើក​អក្សរ​ធំ​ៗ​ De Nino A Leyenda មាន​ន័យ​ថា​ “ពី​កុមារ​ម្នាក់​ទៅ​ជា​វីរបុរស​” អម​ជាមួយ​នឹង​លេខ​៩​របស់​គេ​។

ទស្សនាវីដេអូហាយឡាយ៖