ក្រុមបឹងកេតបានយកឈ្នះក្រុមមីយ៉ាន់ម៉ា Shan United ក្នុងលទ្ធផល៤ទល់១នាការប្រកួតពានរង្វាន់AFC Cup វគ្គជម្រុះក្នុងF តំបន់អាស៊ាន។
៤គ្រាប់របស់បឹងកេតរកបានដោយកីឡាករMaycon ២គ្រាប់ម្នាក់ឯងនាទី១២និងនាទី ៦៣, Julius រកបានមួយគ្រាប់នាទី២៥ខណៈ Gbengaរកបានមួយគ្រាប់ដែរនៅនាទី ៤៧។ចំណែកមួយគ្រាប់របស់ Shan United រកបានមួយគ្រាប់នៅដោយកីឡាករពាក់អាវលេខ៩។
លទ្ធផលនេះធ្វើឲ្យបឹងកេតឡើងឈរលេខបីក្នុងតារាងពូល F មាន៦ពិន្ទុតែអស់ឱកាសឡើងវគ្គបន្តហើយ ខណៈដែល Shan United ឈរបាត់តារាង។ ក្រុមដែលឡើងទៅវគ្គបន្តគឺ Ceres-Negro និង Home United ឡើងទៅវគ្គបន្ត។