ខណៈដែល Real Madrid និង Bayern Munich រៀបចំខ្លួនចូលទីលានប្រកួត Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Toni Kroos បានលើកឡើងពីចំណុចខ្លះទាក់ទងនឹងការចំណាយដ៏ធំរបស់គូរប្រជែង។
ម្ចាស់ការពារដំណែងជើងឯក Madrid នឹងទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ Bayern Munich នៅវគ្គ៤ក្រុមចុងក្រោយជើងទីមួយនៅយប់ថ្ងៃពុធនេះហើយនេះក៏ជាការជួបគ្នាលើកទី៣ក្នុងចំណោម៤ដងចុងក្រោយ។
ស្ដេចសបានទម្លាក់ PSG ដែលជាក្រុមចាយលុយធំបំផុតក្នុងលោកពីវគ្គ១៦ក្រុមចុងក្រោយខណៈដែលក្រុមចាយលុយឥតស្រណោះManchester City ក៏ត្រូវធ្លាក់ក្រោមស្នាដៃ Liverpool ដែលចំណាយលុយតិចជាឆ្ងាយទាំងពីរជើង៥ទល់១។
Kroos ដែលធ្លាប់ឈ្នះពានបីក្នុងមួយរដូវកាលជាមួយ Bayern Munichកាលពីឆ្នាំ២០១៣-២០១៣បានជឿថាការឈ្នះពានChampions League មិនសុទ្ធតែត្រូវចំណាយហើយបានពាននោះទេ។
“ អ្នកមិនអាចទិញ Champions League បាននោះទេ។ប្រសិនបើយើងស្ថិតក្នុងករណីនេះយើងក៏មិនឈ្នះច្រើនអញ្ចឹងដែរ”។ Kross និយាយក្នុងសន្និសីទកាសែតមុនការប្រកួតបន្ទាប់ពីអ្នកកាសែតសួរថាហេតុអី Real Madrid និង Bayern Munich តែងតែឡើងមកដល់វគ្គចុងក្រោយគេរាល់តែឆ្នាំ”។
“ វាជារឿងពិសេសមួយសម្រាប់ក្រុម Real Madrid ។យើងមានកីឡាករក្នុងស្ថានភាពលេងក្នុងកម្រិតខ្ពស់។បើយើងមានកីឡាករប្រកបដោយបទពិសោធន៍ ក្នុងស្ថានភាពខុសគ្នាអ្នកដឹងថាអ្នកនឹងធ្វើអ្វីហើយអ្នកមិនគួរធ្វើអ្វីដើម្បីកុំឲ្យបាត់បង”។
“ វាជាឱកាសតែមួយគត់ដែលយើងអាចឈ្នះពាន។ វាដូចកាលពី២ឆ្នាំមុនដែរយើងប្រយុទ្ធដល់ទីបញ្ចប់។ឈ្នះបីជាប់គ្នាវាមិនមាននរណាងាយធ្វើបាននោះទេ”៕