លោក Paul Merson ជឿថា Jose Mourinho គ្មានជម្រើសអ្វីក្រៅពីចតឡានក្រុងមុខទីនៅកីឡដ្ឋាន Etihad Stadium ដោយសារតែក្រុម Man Utd របស់គាត់មិនមានលទ្ធភាពផ្ដួល Man City ដូច Liverpool។
ក្រុមបិសាចក្រហមមិនបានធ្វើដំណើរទៅណាឆ្ងាយក្រៅពីទៅជួបក្រុមអ្នកជិតខាងតែជាគូប្រជែងពាន Man City នៅថ្ងៃសៅរ៍នេះ ខណៈក្រុមម្ចាស់ផ្ទះត្រូវការឈ្នះដើម្បីលើកពាន Premier League ថ្ងៃហ្នឹងតែម្ដង។ ក្រុមលោក Pep និយាយតែក្នុងលីករដូវកាលនេះ ពិតជាមិនធម្មតានោះទេ ដោយចាញ់តែមួយប្រកួតប៉ុណ្ណោះទោះបីទើបតែចាញ់ Liverpool ក្នុងChampions League ក៏ដោយ។ ក្នុងជំនួបនេះ Manchester City នឹងបង្វែរការខកចិត្តដែលចាញ់ Liverpool មកជ័យជម្នះលើMan Utd ។ នេះបើតាមលោក Paul Marson និយាយក្នុងទូរទស្សន៍មួយ។
លោកបាននិយាយថា Jose Mourinho នឹងរក្សាលទ្ធផលតាមតែអាចធ្វើបានឲ្យមានត្រឹមតែ០-០ពីព្រោះតែតំបន់ប្រយុទ្ធUnitedមិនអាចប្រៀបស្មើ Liverpool។ លោកនិយាយក្នុង Sky Sport ថា៖” ខ្ញុំរំពឹងទុកថា Man City នឹងឈ្នះ។ប្រសិនបើអ្នកអាចនិយាយថាMan Utd នឹងលេងយកត្រឹម០-០ខ្ញុំគិតថាពួកគេពិតជាលេងបែបហ្នឹង”។
“ ខ្ញុំគិតថា United នឹងបង្វែរលទ្ធផលមក០-០ហើយខ្ញុំក៏មើលមិនឃើញថាMan City មិនអាចបំបែកលទ្ធផលបានដែរ។Man Utd មិនលេងតាមរបៀបដែលLiverpool លេងនោះទេ។ ពួកគេមិនរត់ច្រើននោះទេ”។
“ទំនុកចិត្តរបស់City នឹងឆាប់អស់ពួកគេនឹងបាត់បង់ទំនុកចិត្តពីការចាញ់Liverpool ហើយគ្មានការទាត់សំដៅទីក្នុងរយៈពេល៩០នាទីគឺជាអ្វីដែលពួកគេនឹងលេង”។
“ ក្រុមដែលអាចធ្វើឲ្យCity ខកចិត្តមានតែ Liverpool មួយទេពីព្រោះពួកគេជាក្រុមតែមួយគត់ដែលលេងប្រយុទ្ធខ្លាំងជាង Man City ទៅទៀត។ ខ្ញុំគិតថាក្រុមដទៃទៀតក៏ខ្លាចដែរពេលដែលពួកគេត្រូវលេងទល់នឹង City ពួកគេលេងគោរពCity ពេកប៉ុន្តែ ជ័យជម្នះរបស់ Liverpoolកើតចេញពីខ្សែប្រយុទ្ធទាំងបីដែលពួកគេលេងមិនខ្លាចនរណាទាំងអស់”៕