អាជ្ញាកណ្ដាល​នឹង​​អាច​ស្ថិត​ក្នុង​សម្ពាធ​នៅ​ពេល​ដែល​ពួក​គេ​ចូល​រួម​កាត់ក្ដី​នៅ​ World Cup ក្នុង​ប្រទេស​រុស្សី​ហើយ​បើ​មាន​បញ្ហា​ក្នុង​ការ​ប្រកួត​ណា​មួយ ​តែ​យ៉ាង​ណា​ពួក​គេ​ក៏​ទទួល​បាន​ប្រាក់​ឈ្នួល​ផង​ដែរ។

មាន​អាជ្ញាកណ្ដាល​កាត់ក្ដី​ចំនួន​៣៦​នាក់ ​និង​ជំនួយការ​អាជ្ញាកណ្ដាល​៦៣​នាក់​ត្រូវ​ធ្វើ​ការ​នៅ​រុស្សី។ តាម​ប្រភព​កាសែត​ប្រេស៊ីល UOL Esporte ដែល​បាន​បោះពុម្ព​ពី​ប្រាក់ឈ្នួល​អាជ្ញាកណ្ដាល​នឹង​ទទួល​បាន​ទៅ​តាម​ការ​តួនាទី​មិន​បាន​ស្មើ​គ្នា​នោះ​ទេ។

FIFAបាន​កំណត់​ថា​អាជ្ញាកណ្ដាល​កម្រិត​ខ្ពស់​ល្បី​ៗ​បំផុត​មាន​ Felix Brych (អាល្លឺម៉ង់), Cuneyt Cakir (ទួរគី) និង Nestor Pitana (អាហ្សង់ទីន) ​នឹង​ទទួល​បាន​៥៧០០០​អឺរ៉ូ​សម្រាប់​ការ​ក្ដី​នៅ​រុស្សី ​​បូកបន្ថែម​​ការ​កាត់​ក្ដី​មួយ​ប្រកួត​ៗ​ពួក​គាត់​ទទួល​បាន​២៥០០០​អឺរ៉ូ។

ចំណែក​ជំនួយ​ការ​អាជ្ញាកណ្ដាល​ទាំងអស់​ទទួល​បាន​២០០០០​អឺរ៉ូ​ក្នុង​ម្នាក់​ៗ​ហើយ​មួយ​ប្រកួត​នឹង​ទទួល​បាន​ប្រាក់​១៦០០​អឺរ៉ូ​ផង​ដែរ៕