ខ្សែបម្រើជម្រើសជាតិអាល្លឺម៉ង់កីឡាករ Toni Kroos បាននិយាយទាក់ទងទៅនឹងក្រុមជម្រើសជាតិរបស់ខ្លួនថា”មិនល្អដូចមនុស្សមួយចំនួននិយាយនោះទេ”បន្ទាប់ពីក្រុមរបស់ខ្លួនបានចាញ់ក្រុមជម្រើសជាតិប្រេស៊ីលមួយទល់០។
ក្រុមជម្រើសជាតិអាល្លឺម៉ង់ ត្រូវបានគេចាត់ទុកថាជាក្រុមដែលមានសមត្ថភាពអាចឈ្នះពាន World Cup 2018 ខ្ពស់ជាងគេក្នុងចំណោមក្រុមខ្លាំងៗដទៃទៀត ប៉ុន្តែការប្រើក្បាលសម្រេចទីតែមួយគ្រាប់របស់ខ្សែប្រយុទ្ធប្រេស៊ីល Gabriel Jesus បានធ្វើឲ្យឥន្ទ្រីដែកអាល្លឺម៉ង់ចាញ់ក្រុមសាំបាប្រេស៊ីល។
និយាយក្រោយចប់ការប្រកួត Kroos បានរិះគន់ទម្រង់លេងក្រុមរបស់គាត់ ហើយបាននិយាយថាគុណភាពរបស់អាល្លឺម៉ង់មិនទាន់អាចល្អដូចការគិតរបស់មនុស្សមួយចំនួននិយាយឡើយ។
“ យើងបានបង្ហាញថា យើងមិនល្អដូចការនិយាយរបស់មនុស្សមួយចំនួន ឬក៏ដូចការគិតរបស់យើងនោះទេ។ ពួកយើងលេងហាក់ដូចមិនស្រួលនោះទេ ទោះបីជាយើងមានកីឡាករ២ទៅ៣នាក់មានឱកាស ដើម្បីស៊ុតបញ្ចូលទី ប៉ុន្តែពួកគេមិនអាច”។
“យើងលេងបានល្អនៅវគ្គទី២ក្នុង២០នាទីដំបូង ប៉ុន្តែសល់ពីនេះគឺជាចំណុចអវិជ្ជមានរបស់ពួកយើង”៕