អ្នកចាំទីដៃស្អិតរបស់ក្រុមតោខៀវ​ Chelsea គឺកីឡាករ Thibaut Cortois បានចេញមុខមកអះអាងថារូបគេនឹង មិនចាកចេញពីក្រុមតោខៀវនោះទេ ទោះបីជាគាត់មិនអាចទាមទារការតម្លើងប្រាក់ឈ្នួលនៅក្នុងកុងត្រាថ្មីបានក៏ដោយ។

ក្រោយ​ពី​ក្រុម​អតីត​ជើង​ឯក​អង់គ្លេស​មួយ​នេះ ​កំពុង​ធ្លាក់​ដុនដាប​ដោយ​បាត់បង់​ពាន​ស្ទើរ​ទាំង​អស់​ក្នុង​រដូវកាល​នេះ​
Courtois​ ក៏​ត្រូវ​បាន​អ្នក​គាំទ្រ​ជា​ច្រើន​រិះគន់​ចំពោះ​ទម្រង់​លេង​របស់​គេ​ផង​ដែរ​ ជា​ពិសេស​កាល​ពី​ជំនួប​ជាមួយ​​ Barcelona​ ដែល​ Chelsea បានរបូតគ្រាប់បាល់អស់បីគ្រាប់និង ត្រូវធ្លាក់ចេញពី​ Champion League វគ្គ១៦​ ក្រុមយ៉ាងអាម៉ាស់។ ពេលនោះ Messi បានស៊ុតចូលប្រឡោះជើង Courtois ពីរគ្រាប់ងាយៗ និង Dembele បានស៊ុតមួយជើងចូលទីយ៉ាងស្អាតផងដែរ។

ខណៈកុងត្រាបច្ចុប្បន្ននៅសល់រហូតដល់ឆ្នាំ២០១៩ Chelsea គ្រោងនិងបន្ដកុងត្រាថ្មីអោយថែមទៀត ប៉ុន្ដែស្ថិតក្នុងការ
ចរចារនៅឡើងដោយសារ​ Courtois បានទាមទារសុំឡើងប្រាក់ពលកម្មបន្ថែមទៀត។​ ប៉ុន្ដែទោះជាលទ្ធផលនៃការចរចារគ្នាចេញមកបែបណាក៏ដោយ អ្នកចាំទីសញ្ជាតិបែលហ្សិករូបនេះបានប្រាប់ថា៖

នៅចុងរដូវកាលនេះ ពួកយើងនិងអង្គុយជុំគ្នា រួចការចុះហត្ថលេខានឹងកើតឡើង។ ខ្ញុំរស់នៅទីនេះបានសុខស្រួលណាស់ ហើយទីបំផុតខ្ញុំនឹងស្នាក់នៅទីនេះបន្ដទៀត”

Telegraph