ជំនួប​រវាង​ក្រុម​យក្ស​ពីរ​ក្នុង​ពិភពលោក​​គឺ​អាល្លឺម៉ង់​ និង​ប្រេស៊ីល​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ឈ្នះ​ចាញ់​តឹងតែង​បំផុត ​ពោល​គឺ​ប្រេស៊ីល​ស៊ី​អាល្លឺម៉ង់​១​ទល់​០។

ក្រុម​ទាំង​ពីរ​ធ្លាប់​មាន​ប្រវត្តិ​ជូរចត់​ជាមួយ​គ្នា​រាប់​ទសវត្ស​ទាំង​ World Cup គ្រប់​ជំនាន់ ​និង​ការ​ប្រកួត​មិត្តភាព​បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ហើប​គូថ​ពី​កៅអី​ ព្រោះ​តែ​ការ​បុក​ទៅ​បុក​មក​តែ​មិន​អាច​រក​គ្រាប់​បាល់​បាន​ច្រើន​នោះ​ទេ។

មួយ​គ្រាប់​របស់​ក្រុម​សាំបា​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​អតីត​ក្មេង​លាប​ថ្នាំ​ Gabriel Jesus នៅ​នាទី​៣៧​ ក្រោយ​ទទួល​បាន​បាល់​ពី​Willian។​ចំណែក​ក្រុម​ម្ចាស់​ជើង​ឯក​World Cup ៤​សម័យ​កាល​អាល្លឺម៉ង់​បាន​ធ្វើ​ការ​វាយ​សម្រុក​ខ្លាំង​ដែរ​តែ​មិន​អាច​ទម្លុះ​របាំង​ការពារ​ដ៏​រឹង​មាំ​របស់​ប្រេស៊ីល​បាន​ឡើយ។ ចប់​ការ​ប្រកួត​អាល្លឺម៉ង់​០ប្រេស៊ីល​មួយ៕

 

 

 

 

 

Soccer Football – International Friendly – Germany vs Brazil – Olympiastadion, Berlin, Germany – March 27, 2018 Germany’s Sandro Wagner reacts after a missed chance REUTERS/Wolfgang Rattay

[youtube id=”3GfjF1Ia6NA”]