ក្រុមជម្រើសជាតិថៃ បានប្រកួតចាញ់ក្រុមជម្រើសជាតិស្លូវ៉ាគីក្នុងការប្រកួតពានរង្វាន់ King’s Cup 2018 ក្នុងវគ្គផ្ដាច់ព្រ័ត្រមុននេះបន្តិច។
ក្រុមជម្រើសជាតិឈរលេខ២៩ពិភពលោកស្លូវ៉ាគី បានធ្វើការទាត់បញ្ចូលទីមុនដល់ទៅ ២ គ្រាប់គឺ Ondrej Duda នាទី១០និង Robert Mak ។ នាទី៤២ទើបក្រុមថៃបានតាមពីក្រោយវិញដោយខ្សែបម្រើ Jakkraphan Kaevprom ហើយលទ្ធផលនេះបន្តដល់ចប់វគ្គទី១។
ចូលវគ្គទី២ ក្រុមជើងខ្លាំងមកពីអឺរ៉ុបបានរកមួយគ្រាប់បន្ថែមទៀតដោយ Erik Pacinda នាទី៦៨ប៉ុន្តែដល់នាទី៧៩ Pansa HemViboon រកបានគ្រាប់ទី២ឲ្យជម្រើសជាតិ។ យ៉ាងណាក៏ដោយ ២គ្រាប់នេះមិនអាចល្មមគ្រប់គ្រាន់ឲ្យម្ចាស់ជើងឯកថៃរក្សាពានបាននោះទេ តែផ្ទុយទៅវិញ ក្រុមជើងខ្លាំងមកពីអឺរ៉ុបកណ្ដាលបានទទួលជើងឯកពាន King’s Cup នេះជាលើកទីមួយ៕
[youtube id=”azlQXi0sli8″]