ខ្សែការពារ Real Madrid កីឡាករ Sergio Ramos គ្រោងបំបែកកំណត់ត្រាមួយគឺចូលលេងលើកទី១៥០ប្រកួត ឲ្យជម្រើសជាតិអេស្ប៉ាញដែលចំនួនធ្វើឲ្យរូបគេ ក្លាយជាកីឡាករបង្ហាញខ្លួនឲ្យជម្រើសជាតិគោលជល់អេស្ប៉ាញច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រ។
ប្រធានក្រុមរូបនេះក៏គ្រោងនឹងបំបែកកំណត់ត្រាចាស់របស់អ្នកចាំទី Iker Casillas ដែលបច្ចុប្បន្នអ្នកចាំទីរបស់ក្លឹប Porto មួយនេះកំពុងឈរលើគេក្នុងចំណោមកីឡាករចូលលេងបានច្រើនបំផុត។ លេងទល់នឹងអាល្លឺម៉ង់យប់នេះ Ramos នឹងបានដល់លើកទី១៥០ប្រកួតប្រសិនបើលោក Julen Lopetegui ជ្រើសរើសគាត់។
“ ការពិតគឺថាលេងទល់នឹងម្ចាស់ជើងឯកអាល្លឺម៉ង់សម្រាប់លើកទី១៥០ប្រកួតគឺជាឱកាសពិសេស។ គ្មានអ្វីដែលស្រស់ស្អាតបានបង្ហាញខ្លួនឲ្យជម្រើសជាតិរបស់ខ្ញុំនោះទេ។ឲ្យតែខ្ញុំនៅមានស្មារតីចង់ឈ្នះ មិនថាយូរប៉ុនណានោះទេខ្ញុំនៅតែតំណាងឲ្យការចូលលេងក្នុងជម្រើសជាតិបើពួកគេហៅខ្ញុំទៅ។ វាមិនងាយស្រួលនោះទេដែលចង់លេងឲ្យបានច្រើនប្រកួតជាងគេប៉ុន្តែបើមានឱកាសហើយ”។
“ ពីមួយជំនាន់ទៅមួយជំនាន់តែងតែផ្លាស់ប្ដូរ បាល់ទាត់នាំយកកីឡាករជាច្រើននាក់ហើយពេលនេះមានកីឡាករមកពីReal Madrid ច្រើនជាង Barcelona។ កាលពីមុន Barcelona ជាក្លឹបមានឥទ្ធិពលដែលកីឡាករលេងជម្រើសជាតិច្រើនហើយពេលនេះវាមានភាពស្មើគ្នា។ តែយ៉ាងណាក៏ដោយវាល្អសម្រាប់បាល់ទាត់អេស្ប៉ាញដែលមានកីឡាករមកពីក្លឹបValencia, Villarreal…ជាដើម”៕