ក្រុមបាល់ទាត់ចំណូលថ្មីក្នុងលីកកំពូលកម្ពុជាតែខ្លាំងវិសាខាអេហ្វស៊ីរកបានត្រឹមតែមួយពិន្ទុប៉ុណ្ណោះ បន្ទាប់ពីស្មើគ្នាជាមួយភ្នំពេញក្រោនដោយលទ្ធផល០-០ហើយលោកហុក សុជីវន្តបង្ហាញមូលហេតុដែលក្រុមរបស់លោកបានត្រឹមស្មើជាមួយអតីតម្ចាស់ជើងឯក៦សម័យកាល។
ការប្រកួតវេលាម៉ោង៣រសៀលក្រោមក្រសែភ្នែកទស្សនាឡើងហៀកីឡដ្ឋានរបស់វេស្ទើនក្រុមទាំងពីរ ប្រកួតដោយភាពស្វិតស្វាញ ប្រុងប្រយ័ត្នរៀងៗខ្លួនហើយក្រុមវិសាខាមានឱកាសគ្រោះថ្នាក់សម្រេចទី៤ដង តែអ្នកចាំទីភ្នំពេញក្រោនសង្គ្រោះបានទាំង៤ដង។ ចំណែកខាងក្រុមភ្ញៀវវិញក៏មានឱកាសដែរតែមិនសម្រេចដូចគ្នា។
ក្រោយចប់ការប្រកួតលោក ហុកសុជីវ័ន្តបាននិយាយបែបនេះ៖” ពាក់ព័ន្ធទៅនឹងការបញ្ចប់ទីគឺយើងមានឱកាសតែធ្វើមិនបានសម្រេចហើយពេលខ្លះយើងមិនអាចនិយាយតែសមត្ថភាពមួយមុខនោះទេគឺយើងគួបផ្សំនឹងសំណាងផងដែរ។យើងមានឱកាសតែអត់សំណាងដែលផ្ដល់លទ្ធផលមួយដែលល្អ បានត្រឹមស្មើហើយយើងមិនអាចទាត់ចូលទីគេតែយើងក៏មិនឲ្យគេទាត់ចូលទីយើងដែរ”។
“ និយាយពីឆន្ទៈកីឡាករពិតជាចង់ឈ្នះតែយ៉ាងណាយើងអាចទទួលយកបានហើយភាគរយដែលយើងចង់បានបីពិន្ទុនោះវាខ្ពស់ពេកសម្រាប់យើង។ កីឡាករបង្ហាញឆន្ទៈចង់លេងចង់ឈ្នះខ្លាំងហើយធ្លាប់សង្ឃឹមថាទទួលបានបីពិន្ទុ តែធាតុពិតបានតែមួយពិន្ទុទេ”៕