កំពុងសំងំរកគ្រាប់បាល់បានច្រើនយ៉ាងស្ងៀមស្ងាត់ Ciro Immobile បានក្លាយជាបេក្ខភាពក្លាយជាម្ចាស់ស្បែកជើងមាសទ្វីបអឺរ៉ុប ក្រោយបង្ហាញទម្រង់លេងល្អបំផុត រកបានគ្រាប់បាល់ច្រើនលើសកីឡាករកំពូលៗក្នុងដែលប្រិយមិត្តស្គាល់ស្ទើរតែគ្រប់វិនាទី។
កីឡាករវ័យ២៨ឆ្នាំរកបាន៣៤គ្រាប់ ហើយគ្រប់កម្មវិធីប្រកួតក្នុងរដូវកាលនេះ រួមជាមួយនឹងការបញ្ជូនបាល់បាន៦ដងឲ្យមិត្តរួមក្រុមដែលនេះមានន័យថា រូបគេមានការទាក់ទងទៅនឹងគ្រាប់បាល់ដល់ទី៤២គ្រាប់សម្រាប់រដូវកាល២០១៧/១៨ នេះ។
ស្ថិតិនេះបានធ្វើឲ្យរូបគេឡើងឈរពីលើកំពូលៗម៉ាស៊ីនរកគ្រាប់បាល់លំដាប់ពិភពលោកមួយចំនួនគឺ Harry Kane ៤១គ្រាប់ Cristiano Ronaldo ៣៩គ្រាប់, Sergio Aguero ៣៨គ្រាប់, Roberto Lewandownski ៣៤គ្រាប់ និង Luis Suarez/ Antoine Griezmann (៣២គ្រាប់ដូចគ្នា)។
មានតែកីឡាករម្នាក់ប៉ុណ្ណោះ ដែលឈរលើ Ciro គឺ Lionel Messi ដែលរកបាន៣២គ្រាប់ និងAssist បាន១៦ដងសរុបបាន៤៨គ្រាប់។អញ្ចឹងក៏ដោយ Messi មានគ្រាប់បាល់និងចំនួន Assist លើស Immobile ក៏ដោយសារលេងបានច្រើនប្រកួតជាងផងដែរ៕