លោក Jose Mourinho បានទម្លាយថា Anthony Martial មានរបួសបន្តិចបន្តួចមុនពេលជួប Crystal Palace កាលពីយប់មិញធ្វើឲ្យលោកមិនដាក់ឈ្មោះកីឡាកររូបនេះទៅក្នុងបញ្ជី។
ក្នុងការប្រកួតនេះ Jesse Lingard បានជាប់ជម្រើសដំបូង១១នាក់រួមជាមួយ Ruomelu Lukaku និង Alexis Snchez ក្នុងតំបន់ប្រយុទ្ធ។ Martial អវត្តមានក្នុងបញ្ជីកីឡាករទោះបីជាមានឈ្មោះក្នុងជាប់ជម្រើសដំបូង១១នាក់អំឡុងការប្រកួតឈ្នះChelsea ២ទល់១។
គ្មានសញ្ញាណាមួយដែលបង្ហាញថាខ្សែប្រយុទ្ធបារាំងរូបនេះរងរបួសណាមួយនោះទេប៉ុន្តែរូបគេបែរចាំគ្មានឈ្មោះធ្វើដំណើរទៅកាន់កីឡដ្ឋាន Selhurst Park ទៅវិញ។ ពេលអ្នកកាសែតសួរពីការគ្មានឈ្មោះ Martial ក្រោយការប្រកួតលោកJose ពាននិយាយថា៖
“ គាត់របួស ខ្ញុំមិនដឹងច្បាស់ប៉ុន្មានទេប៉ុន្តែម្សិលមិញគាត់បានចាកចេញមុនទៅហើយមិនទាំងបានត្រៀមខ្លួនសម្រាប់ការប្រកួតនោះទេ”។
“ យើងជឿជាក់លើកីឡាករដទៃទៀតយើងមិនដែលមានមន្ទិលនោះទេយើងតែងតែនិយាយថារបួសមានន័យថាជាឱកាសសម្រាប់កីឡាករដទៃទៀត។ Jesse ជាកីឡាករល្អម្នាក់ គ្មានបញ្ហនោះទេ”។
ក្នុងរដូវកាលនេះ Martial ចូលលេងជម្រើសដំបូងបាន១៦ប្រកួតក្នុង Premier League ហើយខ្សែប្រយុទ្ធបារាំងរកបាន៩គ្រាប់៕