ជាច្រើន​ឆ្នាំ​បន្ទាប់​ពីបញ្ចប់​អាជីពនៅ​​ Barcelona ​ អតីតខ្សែប្រយុទ្ធដ៏ល្បីល្បាញរបស់ក្រុម Arsenal  កីឡាករ  Thierry Henry បានប្រាប់អំពីការពិត​ ចំពោះមូលហេតុ​ ដែលធ្វើអោយគាត់សម្រេចចាកចេញពីក្លឹបយក្សអេស្ប៉ាញ​កាលពីឆ្នាំ២០១០។

ក្នុង​នោះ​គាត់​បាន​បន្ទោស​កីឡាករ Pedro Rodriguez ជាអ្នកដែលចូលមកអង្គុយលើកៅអីជម្រើសដំបូងរបស់គាត់​ ដែលធ្វើអោយ Henry ត្រូវអង្គុយបម្រុងរហូតមក។ អ្នកកាសែត​ Sky Sports ម្នាក់បានសួរថា តើលោក (Henry) បានដឹងដោយរបៀបណា នៅពេលដែល វត្តមានរបស់លោកនៅ Barcelona និងត្រូវបញ្ចប់? Henry បានឆ្លើយតបថា៖” គឺនៅពេលដែលអ្នកត្រូវអង្គុយលើកៅអីបម្រុងកាន់តែយូរទៅៗ។ វាជារឿងដែលបានកើតឡើងចំពោះខ្ញុំនៅ Barcelona ពេលដែល Pedro បានចូលមកដល់………”។

“ខ្ញុំតែងតែនិយាយថា បើសិនជាអ្នកបើកទ្វារចំហរហើយអនុញ្ញាត្តិអោយកីឡាករដទៃចូលមក នោះពួកគេ នឹងទាញទ្វារបិទ ហើយអ្នកមិនអាចចូលទៅក្នុងវិញបានទេ។ នេះជាអ្វីដែល Pedroបានធ្វើ។ ខ្ញុំបានដឹងរួចទៅហើយថា វាដល់ពេលដែលខ្ញុំត្រូវចាកចេញពីអឺរ៉ុបទៅកាន់ទឹកដីអាមេរិក (MSL)”

តាមស្ថិតិរបស់ Henry នៅរដូវកាលចុងក្រោយជាមួយ Barcelona យើងអាចយល់បានថា គាត់ពិតជាសម្រេចចិត្តបានត្រឹមត្រូវ ដែលចាកចេញពីក្លឹប ព្រោះពេញមួយរដូវកាល គាត់បានបង្ហាញខ្លួនត្រឹមតែ៣២ដងប៉ុណ្ណោះ ដោយភាគច្រើនជាកីឡាករបម្រុង និងស៊ុតបញ្ចូលទីបាន៤គ្រាប់ប៉ុណ្ណោះ។

ចំណែក Pedro Rodriguez វិញគេចូលលេងបាន៥២ប្រកួត និងស៊ុតបញ្ចូលទីដល់២៣គ្រាប់។ នៅឆ្នាំ២០១០ Henry បាន ចូលរួមជាមួយក្រុមបាល់ទាត់នៅលីកកំពូលអាមេរិកឈ្មោះ New York Red Bulls ដោយចំណាយពេលបួនឆ្នាំនៅទីនោះ រួចក៏ចូលនិវត្តន៍នៅឆ្នាំ២០១៤។

Besoccer