ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានសម្រេចផ្ទេរសមាជិករបស់ខ្លួន ២រូបគឺកីឡាករ ម៉ែន ពិភព និង កីឡាករ វ៉ាត់ សំណាង ឲ្យទៅចូលរួមជាមួយក្លឹបសូលទីឡូអង្គរ ក្នុងកិច្ចសន្យាខ្ចីជើងសម្រាប់រដូវកាលថ្មី២០១៨នេះ។
ខ្សែប្រយុទ្ធវ័យក្មេងម៉ែន ពិភព គឺជាកីឡាករវ័យក្មេងមួយរូបដែលធ្លាប់ឈ្នះតំណែងជាកីឡាករល្អជាងគេ និងទាត់បញ្ចូលបានច្រើនជាងគេក្នុងព្រឹត្តិការណ៍ Smart RSN Youth U-19 Division កាលពីឆ្នាំ២០១៦ផងដែរ ។
ក្រោយមកកីឡាកររូបនេះត្រូវបានក្លឹបមានកីឡដ្ឋានឈ្មោះថាRSN សម្រេចផ្ទេរទៅលេងនៅក្លឹបអាស៊ីអឺរ៉ុបវិញកាលពីឆ្នាំ២០១៧ ក្នុងលក្ខខណ្ឌខ្ចីជើង។ ចំពោះកីឡាករ វ៉ាត់ សំណាង បានចូលរួមក្នុងក្រុមថ្នាលយុវជនភ្នំពេញក្រោននាឆ្នាំ២០១១ និងធ្លាប់ជាប់ជាសមាជិកជម្រើសជាតិអាយុក្រោម១៩ឆ្នាំ ក្នុងព្រឹត្តិការណ៍ AFF Championships 2016 ព្រមទាំងធ្លាប់ជាប់ជម្រើសឈុតធំរបស់ក្លឹបភ្នំពេញក្រោនកាលពីដើមឆ្នាំ២០១៧ ផងដែរ៕