ក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡាករ ដ៏ធំនៅលើពិភពលោកគឺ Nike បានធ្វើការ Design និងផលិតនូវប្រភេទស្បែកជើងបាល់ទាត់ដ៏ពិសេសសម្រាប់តែ Cristiano Ronaldo ប៉ុណ្ណោះ ដោយត្រៀមនិងពាក់នាថ្ងៃប្រកួតជើងទី២ជាមួយ PSG នៅទឹកដីបារាំង។

ស្បែកជើងនោះមានឈ្មោះថា Nike Mercurial Superfly 360 x Kim Jones ដែលមានពណ៍ទឹកក្រូច លាយជាមួយស្នាម
អ៊ុចៗ ដោយមើលរូបរាងរបស់វាទៅ គឺស្រដៀងទៅនិងស្បែកខ្លារខិន ដែលតំណាងអោយអំណាច និងភាពជោគជ័យ។
វាត្រូវបានរចនាឡើងដោយអ្នកជំនាញច្នៃម៉ូតពីអង់គ្លេសម្នាក់គឺលោក Kim Jones។ លោកKim Jones មានដើមកំណើតមកពីអាហ្វ្រិក ដែលជាហេតុផលលោកយកលក្ខណៈសម្គាល់របស់សត្វខ្លារខិនមកកែច្នៃបែបនេះ។

Jones បានបកស្រាយថា៖” ខ្ញុំកើតនៅទ្វីបអាហ្វ្រិក ហើយខ្ញុំចូលចិត្តនៅភាពខ្លាំងពូកែរបស់សត្វខ្លាប្រភេទនេះ។​​ ខ្លារខិនជាសត្វដែលអាចរត់បានលឿន និងពូកែក្នុងការតាមប្រម៉ាញ់សត្វដទៃ ដែលវាតំណាងអោយការតស៊ូ និងអំណាច”។

គួរបញ្ជក់ផងដែរថា ស្បែកជើងដ៏ពិសេសនេះ នឹងមានដាក់លក់នៅហាង​​ Nike Store Paris Champs Elysees
នៃទីក្រុងប៉ារីស នាយប់ថ្ងៃប្រកួត គឺក្រោយការប្រកួតតង់ទី១បញ្ចប់សិន៕

Dailymail