ក្រោយបង្ហាញនិមិត្តសញ្ញាថ្មីកាលពីប៉ុន្មានម៉ោងមុន ពេលនេះក្លឹបភ្នំពេញក្រោន បានបង្ហាញឈុតឯកសណ្ឋានថ្មី២០១៨ដើម្បីត្រៀមប្រកួតនៅរដូវកាលដែលនឹងជិតមកដល់នៅ៣ថ្ងៃទៀតប៉ុណ្ណោះ។
ក្លឹបជើងឯកលីក៦សម័យមួយនេះបាបបង្ហាញឈុតក្នុងដីនិងឈុតក្រៅដីដែលមានពណ៌ក្រហមនិងបៃតងដដែល ប៉ុន្តែឈុតទាំងពីរនេះមានក្រឡាចត្រង្គបញ្ឆិតពណ៌ក្រហមខ្ចីនិងក្រហមចាស់សម្រាប់ឈុតក្នុងដី។ ចំណែកឈុតក្រៅដីរូបរាងស្រដៀងគ្នាដែរប៉ុន្តែពណ៌បៃតងចាស់លាយបៃតងខ្ចី។
ឈុតទាំងពីរគឺផលិតផលរបស់ក្រុមហ៊ុនសម្លៀកបំពាក់កីឡា FTBរបស់ថៃហើយក្រុមហ៊ុនស្មាត (Smart Axiata )ជាដៃគូឧបត្ថម្ភធំរបស់ភ្នំពេញក្រោន៕