ក្លឹបអគ្គស្នងការនគរបាលជាតិកំពុងតែរៀបចំកីឡដ្ឋាន SCT Sport Complex ថ្មីស្រឡាងរបស់ខ្លួនដែលស្ថិតក្នុងតំបន់ 7NG Skyland នៅក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល។
បើតាមប្រភពផេករបស់ CNCC បានឲ្យដឹងថាកីឡដ្ឋាននេះ នឹងគ្រោងដាក់ឲ្យប្រើប្រាស់និងដំណើរការនៅខែកក្កដាឆ្នាំ២០១៨ ខាងមុខសម្រាប់ការប្រកួតពានរង្វាន់ Metfone Cambodian League និងពានរង្វាន់ Hun Sen Cup។
ស្របពេលដែលការប្រកួតក្នុងលីកកំពូលកម្ពុជាឆ្នាំ២០១៨ តម្រូវឲ្យក្លឹប ដែលមិនមានកីឡដ្ឋានផ្ទាល់ខ្លួនយកពហុកីឡដ្ឋានជាតិប្រកួតសម្រាប់ជុំទីមួយហើយ ជើងទី២ត្រូវប្រកួតក្នុងកីឡដ្ឋានរបស់ខ្លួនដែលមានចុះក្នុងបញ្ជីសហព័ន្ធកីឡាបាល់ទាត់កម្ពុជានោះ នេះមានន័យថា ក្រុមប៉ូលិសនឹងអាចប្រើប្រាស់កីឡដ្ឋាននេះបានស្រួលបួលចូលដល់ជុំទី២តែម្ដង៕
រូបភាព៖CNCC