អាណាចក្រកីឡាសូមបង្ហាញប្រិយ មិត្តមកស្គាល់ពីប្រវត្តិនៃការទម្លាក់គូប្រកួតរបស់ក្រុមខ្លាំងក្នុង Champions League ចាប់ពីវគ្គ១៦ក្រុមចុងក្រោយឡើងទៅ។ ក្នុងចំណោមក្រុមទាំងអស់ក្នុងបញ្ជីនេះមានតែ Bayern Munich មួយគាត់ដែលរកបានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រពានឈ្មោះ Champions League។
ការប្រកួតក្នុងសប្ដាហ៍នេះ យើងឃើញថា Manchester City និង Liverpool ស៊ីគូប្រកួតច្រើន(Man City ៤-០ Basel), Porto ០-៥ Liverpool)ប៉ុន្តែគ្រាប់បាល់នេះមិនចាត់ទុកថាច្រើននោះទេ។ បើជើងទី២ពួកគេស៊ីគូប្រកួតលើសពី៦គ្រាប់ទើបបំបែកកំណត់ត្រារបស់ Bayern បាន។
៥- Bayern Munich ជាមួយ Barcelonaឆ្នាំ២០១២/១៣ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ Bayern ឈ្នះសរុបទាំងពីរជើង ៧-០។
៤- Bayern Munich ជាមួយ Arsenal ឆ្នាំ២០១៦/១៧វគ្គ១៦ក្រុមចុងក្រោយ សរុបគ្រាប់បាល់ទាំងពីរជើង១០ទល់២ចំណេញ៨គ្រាប់ទៅ Bayern។
៣- Barcelona ជាមួយ Bayer Leverkusen ឆ្នាំ២០១១/២០១២វគ្គ១៦ក្រុមសរុបគ្រាប់បាល់១០គ្រាប់ទល់២។ Barca ចំណេញ៨គ្រាប់។
២- Lyon ជាមួយWerder Bremen ឆ្នាំ២០០៤/០៥វគ្គ១៦ក្រុម សរុបគ្រាប់បាល់១០ទល់២Lyon ចំណេញ៨គ្រាប់។
១- Bayern Munich ជាមួយ Sporting Lisbon រដូវកាល២០០៨/០៩វគ្គ១៦ក្រុមចុងក្រោយ សរុបគ្រាប់បាល់១២គ្រាប់។ Bayern ១១គ្រាប់ Sporting មួយគ្រាប់។