បន្ទាប់ពីបំបាក់ Porto ដល់ទៅ៥ទល់០ខ្សែការពារ Dejan Lovern បានអារម្មណ៍ថា Liverpool អាចឈ្នះពានធំជាងគេលំដាប់ទ្វីបអឺរ៉ុបមួយនេះ។
៥គ្រាប់របស់របស់ Liverpool រកបានដោយខ្សែប្រយុទ្ធឆ្នើមទាំងបីរបស់ខ្លួន យខ្សែការពារកណ្ដាល Dejan Lovren ជឿថា ក្រុមរបស់គាត់អាចឈ្នះ Champions League ។ លទ្ធផលនេះដ៏ត្រចះត្រចង់នេះបានធ្វើឲ្យខ្សែការពារមានទំនុកចិត្តថាអាចបន្ថែមពាន Champions League លើកទី៦របស់ខ្លួនក្រោយខកខានតាំងពីឆ្នាំ ២០០៥។
“ ហេតុអីថាមិនអាច? ពិតណាស់! ប្រសិនបើយើងដើរក្នុងផ្លូវត្រូវរក្សាទម្រង់លេងដូចដែលយើងធ្លាប់បានធ្វើ ឲ្យការប្រកួតកន្លងមក អ្នកគ្រប់គ្នាក្នុងជួរក្រោយការពារបានល្អ រក្សាទម្រង់លេងល្អលើទីលាន យើងនឹងមានឱកាសទៅវគ្គបន្ត ហើយនឹងអាចនឹងឈ្នះ។ យើងត្រូវតែធ្វើវាម្ដងបន្តិចៗ”។
5️⃣ things we loved from #LFC‘s win over Porto. 💫
👉 https://t.co/1qev9tT9wA pic.twitter.com/Sc23bEG6hP
— Liverpool FC (@LFC) February 15, 2018
អញ្ចឹងក៏ដាយក្រុមដទៃទៀតដូចជា Real Madrid, Manchester City, Paris Saint-Germain សុទ្ធតែមានភាគរយខ្ពស់ក្នុងឈ្នះពានChampions Keague ប៉ុន្តែ Lovren បាននិយាយថា ទាំងនេះវាមិនមែនជាបញ្ហាសម្រាប់ការផ្ដោតសំខាន់ជាមួយក្រុមនោះទេ។
“ វាពិតជាល្អដែលពួកគេមិននិយាយពីពួកយើង ។ ប្រហែលជាពួកគេគិតថាពួកគេជាក្រុមដែលមានភាគរយខ្ពស់ ហើយល្អជាងយើង។ ខ្ញុំអាចនិយាយបានថាយើងជាក្រុមដែលឡើងទៅសម្រាប់តែធ្លាក់មកវិញ ខ្ញុំចូលចិត្តបំផុតពេលដែលពួកគេនិយាយបែបនេះមកកាន់យើង”។
“ កត្តាខាងក្នុងវានឹងផ្ទុះឡើងប៉ុន្តែយើងត្រូវការចាំបាច់រក្សាភាពស្ងៀមស្ងាត់ ហើយព្យាយាមបញ្ចប់ឲ្យបានលទ្ធផលនៅជើងទីក្នុងផ្ទះពួកយើងហើយចាំមើលថាមានរឿងអ្វីកើតឡើងបន្ទាប់ទៀត“៕