ក្លឹប​ជើង​ខ្លាំង​របស់​ហ្វីលីពីន ​Ceres -Negros បាន​ទទួល​ជ័យជម្នះ​ លើ​ក្រុម​គូរ​ប្រជែង​បឹងកេត ​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូល​ F  ពាន​AFC Cup កាល​ពី​ថ្ងៃ​អង្គារ​ ដល់​ទៅ​៩​គ្រាប់​​ ហើយ​ក្នុង​ចំណោម​គ្រាប់​បាល់​ទាំង​ទាំង​អស់​ក៏​បាន​មក​ពី​កំហុស​អចេតនា​របស់​ខ្សែ​បម្រើ​ការ​ពារ​ប្រកប​ដោយ​បទពិសោធន៍​ ស៊ុន សុវណ្ណរិទ្ធី។

ខណៈ​ដែល​ក្រុម​ម្ចាស់​ផ្ទះ​ហ្វីលីពីន ​នាំ​មុខ​ក្នុង​លទ្ធផល​៥​ទល់​០​នៅ​កីឡដ្ឋាន​ Panaan Stadium អតីត​ខ្សែ​បម្រើ​ការពារ​របស់​ណាហ្គា​វើល​រូប​នេះ​ មាន​បំណង​ប្រើ​ក្បាល​សង្គ្រោះ​បាល់​ចេញ​ពី​តំបន់​គ្រោះថ្នាក់​ប៉ុណ្ណោះ​ នៅ​ពេល​កីឡាករ​ខាង Ceres-Negros លើក​បាល់​បញ្ចូល​តំបន់​មុខ​ទី។

ក្នុង​ស្ថានភាព​នោះ​ទោះ​បី​ជា​តំបន់​មុខ​ទី​នៅ​មាន​ចន្លោះ​ច្រើន ​ដើម្បី​ឲ្យ​ខ្សែ​បម្រើ​ម្នាក់​ម្នាក់ ​Clear ចេញ​ ប៉ុន្តែ​ជម្រើស​តែត​ចេញ​ក្រៅ​របស់​គាត់​ភ្លាត់​ឲ្យ​ចូល​ទី​យ៉ាង​ល្អ​បំផុត​ គឺ​ល្អ​លើស​ពី​តែត​បញ្ចូល​ទី​មែន​ទែន​ទៅ​ទៀត។ ស្ថានភាព​នេះ​ហាក់​កាន់​តែ​អាក្រក់​ទៅ​ៗ ​ពេល​ដែល​កីឡាករ​ម្ចាស់​ផ្ទះ​រក​បាន​គ្រាប់​បាល់​៣​បន្ថែម​ទៀត។

វីដេអូ​ខាង​ក្រោម៖

[youtube id=”2XuAmSAoCQk”]

ប្រភព៖ FFT