ម្ចាស់ជើងឯក Philippine Football League ២០១៧ Ceres-Negro FC នឹងបើកការប្រកួតដំបូងក្នុងពូលF ទល់នឹងម្ចាស់ជើងឯក Metfone Cambodian League នៅថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៨ក្នុងកីឡដ្ឋាន Pana-ad And Stadium ក្នងុទីក្រុង Bacolod City។
ក្រុមម្ចាស់ជើងឯកហ្វីលីពីនបានយកឈ្នះShan United របស់មីយ៉ាន់ម៉ានិង Brisban Roar របស់អូស្ត្រាលីក្នុងវគ្គជម្រុះ Play-off ជុំដំបូងពាន AFC Champions League ប៉ុន្តែពួកគេបែបជាចាញ់ក្រុម Tianjin Quanjian របស់ចិនក្នុងវគ្គជម្រុះPlay-off ជុំចុងក្រោយ។ តែយ៉ាងណាក្ដីពួកគេនៅសល់កៅអីពាន AFC Cup វគ្គជម្រុះក្នុងពូល F ដែលមានបឹងកេត Shan United, និងក្លឹប Home United របស់សិង្ហបុរី។
និយាយក្នុងសន្និសីទកាសែតមុនការប្រកួត គ្រូបង្វឹក Ceres លោក Risto Vidakovic បានដឹងថា Ceres-Negro ពេលនេះគឺជាក្រុមដែលមានភាគរយខ្ពស់ជាងក្នុងក្រុមជាច្រើននៅតំបន់អាស៊ានដែលអាចឡើងផុតវគ្គជម្រុះក្នុងពូលតំបន់អាស៊ានក្រោយទទួលជោគជ័យម្ដងហើយកាលពីឆ្នាំមុន។
“ យើងបានដឹងរួចទៅហើយ ពីព្រោះប្រសិនបើអ្នកធ្លាប់ជោគជ័យ អ្នកគ្រប់គ្នានឹងស្គាល់ពីអ្នកហើយអ្នកគ្រប់គ្នានឹងគោរពអ្នកកាន់តែខ្លាំង។ គ្រប់ក្រុមទាំងអស់ដែលលេងទល់នឹងយើងពួកគេត្រូវធ្វើការធ្ងន់ ប៉ុន្តែយើងត្រូវធ្វើការធ្ងន់ជាងពួកគេទៅទៀត ពីព្រោះអ្វីៗដែលពួកយើងបានធ្វើពីមុន យើងត្រូវធ្វើឲ្យបានប្រសើរឡើង ។ នេះជាការពិតដែលយើងជាក្រុមមួយ”។
ចំណែកខ្សែបម្រើ Omid Nazari ប្រធានក្រុម Ceres បាននិយាយទប់សម្ដីរបស់គ្រូបង្វឹកVidakovic ហើយកីឡាករម្នាក់បានរំពឹងថា ក្រុមមកពីកម្ពុជានឹងមានតំបន់ប្រយុទ្ធដ៏គ្រោះថ្នាក់។
“ វាជាពាន AFC Cup ។វាជាការប្រកួតដំបូងហើយអ្នករាល់គ្នាពិតជារំភើប។ វានឹងក្លាយជាការប្រកួតមួយដ៏តឹងតែងប៉ុន្តែពួកយើងបានត្រៀមខ្លួនរួចហើយ”។
សូមបញ្ចាក់ផងដែរថាការប្រកួតនេះនឹងចាប់ផ្ដើមនៅម៉ោង៧និង៣០នាទីយប់ ខណៈទូរទស្សន៍BTV នឹងធ្វើការផ្សាយបន្តផ្ទាល់ការប្រកួតដ៏សំខាន់នេះ៕