ក្លឹបបាល់ទាត់ សូលទីឡូអង្គរ បានបន្ដចុះកុងត្រាកីឡាករពីររូបបន្ថែមទៀត សម្រាប់ចូលរួមពានរង្វាន់លីគកំពូលកម្ពុជា និង ពានរង្វាន់ Hun Sen Cup ឆ្នាំ២០១៨នេះ គឺកីឡាករ នាង ផានិត និង ឡុង បុរាណ។
កីឡាករទាំងពីរនាក់ គឺអតីតសមាជិកកីឡាកររបស់វេស្ទើនភ្នំពេញអេហ្វស៊ីកាលពីរដូវកាលមុន។ នាង ផានិត លេងក្នុងដំណែងអ្នកចាំទីខណៈខណៈដែល ឡុង បូរាណលេងក្នុងដំណែងខ្សែការពារ៕