ក្រុម PSG បានលក់ Lucas Moura ទៅឲ្យ Spurs ក្នុងថ្ងៃចុងក្រោយនៃទីផ្សារកីឡាកររួចទៅហើយ ដែលនេះបានធ្វើឲ្យNeymar បង្ហាញការខកចិត្តខ្លាំង។
កីឡាករប្រេស៊ីលមិនសូវបានលេងនោះទេ ក្នុងរដូវកាលនេះហើយ Paris Saint-Germain សម្រេចចិត្តលក់ចេញ។ ការដោះដូរកីឡាករនេះបានធ្វើឲ្យ Neymar អន់ចិត្តដែលក្លឹបបានឲ្យមិត្តដ៏ល្អម្នាក់របស់ខ្លួនចាកចេញពីរដ្ឋធានីប៉ារីស។
“ ខ្ញុំខូចចិត្តដោយសារតែគាត់ជាមិត្តល្អរបស់ខ្ញុំ ជាកីឡាករមានគុណភាព ដែលគ្រូបង្វឹកមិនសូវឲ្យលេង។ ខ្ញុំគិតថាវាមិនសមទេគាត់ គឺជាបង់ប្រុសរបស់ខ្ញុំក្នុងបាល់ទាត់។ ខ្ញុំជូនពរឲ្យគាត់សំណាងល្អ ហើយខ្ញុំសង្ឃឹមថាគាត់នឹងរកបានគ្រាប់បាល់បានច្រើន ហើយអាចត្រឡប់ទៅលេងនៅក្រុមជម្រើសជាតិប្រេស៊ីលវិញ”។
Neymar មានអារម្មណ៍ថា Moura អាចនឹងល្អជាងបើគាត់នៅ PSG បន្តទៀត៖ ” គាត់មិនត្រឹមតែជាមិត្តតែគាត់ជាមនុស្សម្នាក់មានគុណភាព គាត់ធ្លាប់បានលេងច្រើននៅទីនេះខ្ញុំជឿជាក់ដូចនេះ ប៉ុន្តែខ្ញុំមិនមែនជាម្ចាស់ក្លឹប ប៉ុន្តែសម្រាប់ខ្ញុំគាត់មិនគួរចាកចេញពីParis ទេ”៕