Barcelona បាន​ប្រកាស​កាល​ពី​យប់​មិញ​ក្នុង​វេបសាយ​ផ្លូវការ​របស់​ខ្លួន​​អំពី​ការ​ផ្ដល់​ឈុត​ថ្មី​សម្រាប់ Coutinho ដោយ​កីឡាករ​ប្រេស៊ីល​រូប​នេះ​នឹង​ពាក់​អាវ​លេខ​១៤​ដែល​ធ្លាប់​ពាក់​ដោយ​វីរបុរស​ក្លឹប​លោក Johan Cruff  និង​ Tierry Henry ក្រោយ​ចាក​ចេញ​ពី​ សំណាក់​ Javier Mascherano ដែល​នឹង​ទៅ​លេង​នៅ​ចិន។

កីឡាករ​ទើប​ទិញ​បាន​ក្នុង​ខែ​មករា​នេះ​ម្នាក់​នេះ​មិន​អាច​ពាក់​អាវ​លេខ​១០​ដូច​ដែល​បាន​ពាក់​នៅ ​Liverpool ​នោះ​ទេ​ព្រោះ​វា​ត្រូវ​កាន់​កាប់​ដោយ​តារា​ជួរ​មុខ ​Lionel Messi។មុន​ពេល​មក​ដល់​កីឡដ្ឋាន Mersyside របស់​ Liverpool កីឡាករ​វ័យ​២៥​ឆ្នាំ​ធ្លាប់​ពាក់​អាវ​លេខ​7, 23, 29 និង 30។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​!​អាវ​លេខ​១៤​គឺ​ជា​អាវ​ថ្មី​របស់​Coutinho ហើយ​កាល​ពី​ពេល​មុន​អាវ​នេះ​ធ្លាប់​ពាក់​ដោយ​កីឡាករ​ល្បី​ៗ​របស់​Barcelona មាន​ដូច​ជា៖  Emmanuel Amunike, Gerard Lopez, Santiago Ezquerro, Thierry Henry និងMascherano  ។

 

នេះ​គឺ​ជា​សញ្ញា​បញ្ជាក់​បាន​ថា​ក្លឹប​មាន​មូលដ្ឋាន​នៅ​អេស្ប៉ាញ​មួយ​នេះ​មាន​ការ​រំពឹង​ទុក​ខ្ពស់​ពី​ Coutinho ដែល​អាច​នឹង​បង្ហាញ​ខ្លួន​លើក​ដំបូង​ទល់​នឹង​ Espanyol ក្នុង​ពាន​ Copa del Rey​នៅ​យប់​នេះ​ក្រោយ​ជា​ពី​របួស​សាច់​ដុំ៕