ការប្រកួតមិត្តភាពកម្ដៅសាច់ដុំចំនួន២ប្រកួតនៅថ្ងៃនេះ បានដឹងលទ្ធផលហើយដោយក្រុមវិសាខា បានយកឈ្នះអគ្គិសនីកម្ពុជា៣ទល់០ខណៈភ្នំពេញក្រោនឈ្នះសូលទីឡូអង្គរដោយលទ្ធផល២ទល់០។
ការប្រកួតវេលាម៉ោង៣និង០០នាទីក្នុងកីឡដ្ឋានអគ្គិសនីកម្ពុជាក្រុមដែលទើបឡើងមកលីកកំពូលកម្ពុជាឆ្នាំ២០១៨វិសាខាបានបង្ហាញទម្រង់លេងល្អបំផុតដោយធ្វើការនាំមុខក្រុមម្ចាស់ផ្ទះChe Myong-hoអគ្គិសនី២ទល់០ដោយកីឡាករ Kim Myong Hunនាទី២៧និងខណៈវគ្គទី២រកបានមួយគ្រាប់ទៀត។ លទ្ធផលនេះបន្តរហូតដល់ចប់ការប្រកួត។
ចំណែកការប្រកួតនៅកីឡដ្ឋាន RSNភ្នំពេញក្រោនដែលបានយកឈ្នះក្រុមមានមូលដ្ឋានមកពីខេត្តសៀមរាប រកបានដោយកីឡាករសញ្ជាតិអ៊ីរ៉ង់ Pouya Hosseini នាទី១៣ និងយើ ម៉ូស្លីមរកបានគ្រាប់បាល់ទី២នៅប៉ុន្មានក្រោយមក។ ក្នុងវគ្គទី២គ្មានការទាត់បញ្ចូលទីគ្នានោះទេ។
រូបភាព៖ Soltilo Angkor, PPCFC