ក្រុមក្រសួងការពារជាតិបានយកឈ្នះក្រុមជើងខ្លាំងអូស្រ្តាលី Adelade United ក្នុងលទ្ធផល៤ទល់៣ពានរង្វាន់មិត្តភាពមុនបើករដូវកាល Super Cup Asia 2018។
ការប្រកួតក្នុងកីឡដ្ឋានAndi Mattalata Stadium ក្រុមទាំងពីរទទួលបានលទ្ធផល២ទល់២ក្នុងវគ្គទីមួយ។ ២គ្រាប់របស់ការពារជាតិរកបានដោយកីឡាករ Yudai Ogawa នាទី៣និង Lee Junh Yeob នាទី១៩។ ចូលដល់វគ្គទី២ក្រុមក្រសួងការពារជាតិរកបាន២គ្រាប់បន្ថែមទៀតដោយកីឡាករ ថោង ដានាទី៤៩និងLee Junh Yeob មួយគ្រាប់ទៀតនៅនាទី៧៨។ ខណៈក្រុមខាងអូស្ត្រាលីរកបានត្រឹមតែមួយគ្រាប់ប៉ុណ្ណោះធ្វើឲ្យចប់ការប្រកួតការពារជាតិ៤-៣Adelade United។
លទ្ធផលនេះធ្វើឲ្យទ័ពបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Super Cup Asia 2018 ខណៈក្រុមអូស្រ្តាលីរងចាំលេងយកលេខ៣៕