សហព័ន្ធ​កត់​ត្រាប្រវត្តិសាស្ត្រ​កីឡា​​ និង​ស្ថិតិ​បាល់ទាត់​អន្តរជាតិ​ (IFFHS)​បាន​ស្រាវជ្រាវ​រក​ឃើញ​ថា​ Real Madrid គឺ​ជា​ក្លឹប​ល្អ​ជាង​គេ​ក្នុង​ឆ្នាំ​២០១៧​ ដោយ​តាម​ពី​ក្រោយ​ក្រុម​ Gremio, Manchester United និង​ Barcelona។

ដើម្បី​បែង​ចែក​ចំណាត់​ថ្នាក់​នេះ​បាន​ ស្ថាប័ន​ខាង​លើ​បាន​គិត​ទៅ​លេង​កត្តា​មួយ​ចំនួន​គឺ​ ការ​ឈ្នះ​ពាន​ ក្រេឌីត​កីឡាករ​លេង​ក្នុង​ជម្រើស​ជាតិ ភាព​ល្បី​ៗ​របស់​កីឡាករ​ក្នុង​ពិភពលោក ​ស្ថិតិ​ឈ្នះ​ គ្រាប់​បាល់​សរុប​ប្រចាំ​ឆ្នាំ ​និង​គ្រាប់​បាល់​ដែល​គេ​ទាត់​ចូល  ​រួម​ទាំង​ចំណុច​តូច​ជា​ច្រើន​ទៀត​​ហើយ​គិត​ជា​ពិន្ទុ​សរុប។

Atletico Nacional ធ្លាប់​ជា​ក្លឹប​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ២០១៦ ​បន្ទាប់​ពី​ឈ្នះ​ពាន Copa Libertares ប៉ុន្តែ​នៅ​ឆ្នាំ​២០១៧​ ម្ចាស់​ជើង​ឯក La liga និង​ Champions League Real Madrid បាន​ឡើង​ឈរ​លេខ​មួយ ​ហើយ​ក៏​ជា​លើក​ទី​បួន​ផង​ដែរ​តាំង​ពី​ដើម​រៀង​មក។

Gremio ​ឈរ​លេខ​២​ដោយ​សារ​លើក​ពាន ​Champions League ទ្វីប​អាមេរិក​ខាង​ត្បូង​ដែល​គេ​ហៅ​ថា​ Libertadores ក្នុង​ឆ្នាំ​២០១៧​ ខណៈ​ Manchester United ដែល​ឡើង​ឈរ​លេខ​៣​ក្រោយ​ឈ្នះ​ពាន​ Europa League ។ ខាង​ក្រោម​ជាង​ក្រុម​ល្អ​បំផុត​ទាំង​១០៖

១០- Salzburg (អូទ្រីស)​ពិន្ទុ៖​២៤០,៥


០៩-Manchester City (អង់គ្លេស)​២៤៤​ពិន្ទុ


០៨-Bayern Munich (អាល្លឺម៉ង់)​២៥០​ពិន្ទុ


០៧-Juventus (អ៊ីតាលី​)​ពិន្ទុ​២៥៤​


០៦-Flamengo (ប្រេស៊ីល)​២៥៦​ពិន្ទុ


០៥- Paris Saint-Germain(បារាំង)​២៦៦​ពិន្ទុ)

០៤- FC Barcelona (អេស្ប៉ាញ​)​ពិន្ទុ២៦៩

០៣- Manchester United (អង់គ្លេស)​២៨៤​ពិន្ទុ)

០២- Gremio (ប្រេស៊ីល)​២៨៦​ពិន្ទុ

០១- Real Madrid C. F(អេស្ប៉ាញ)​៣២៨​ពិន្ទុ។