ខ្សែ​ប្រយុទ្ធ ​Manchester United កីឡាករ​  Anthony Martial អាច​នឹង​មិន​បាន​ជួយ​ក្រុម​លេង​ក្នុង​ការ​ប្រកួត​យប់​នេះ​ទល់​នឹង​ Stoke City ក្នុង​កីឡដ្ឋាន ​Old Trafford ដោយ​សារ​រង​ការ​ប៉ះ​ទង្គិច​អំឡុង​ពេល​ហ្វឹកហាត់។

ក្រុម​បិសាច​ក្រហម​កាល​ពី​សប្ដាហ៍​មុន ​ចំណាយ​ពេល​ហ្វឹកហាត់​នៅ​ទី​ក្រុង​ឌូបៃ​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​ ដើម្បី​ធ្វើ​ការ​ហ្វឹកហាត់ ហើយ​កីឡាករ​បារាំង​បាន​ចូល​រួម​ហ្វឹកហាត់​គ្រប់​កាល​វិភាគ។ ក្រុម​របស់​លោក Jose Mourinho បាន​កាត់​បន្ថយ​គម្លាត​ពិន្ទុ​ពី ​Man City ពាន​ខ្លះ​បើ​ឈ្នះ​ក្នុង​ការ​ប្រកួត​នេះ​ក្រោយ ​Stoke មិន​ទាន់​រក​គ្រូ​បង្វឹក​បាន​ក្រោយ​លោក Mark Hughes ចាក​ចេញ​ពី​ដំណែង។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​!​បិសាច​ក្រហម​ប្រហែល​ជា​មិន​មាន​វត្តមាន​របស់​កីឡាករ​បារាំង ​បន្ទាប់​ពី​លោក ​Jose Mourinho ថា​រូប​គេ​កំពុង​ពិបាក​ដោយ​សារ​របួស។ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​អ្នក​កាសែត​គ្រូ​បង្វឹក​ព័រទុយហ្គាល់​បាន​និយាយ​ថា​៖”​Martial នឹង​ប្រហែល​មិន​បាន​លេង​ទេ តែ​ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​អាច​លេង​បាន”។

United ត្រូវ​បាន​គេ​ជឿ​ថា​ជិត​សម្រេច​ជោគជ័យ​ក្នុង​ចុះ​កុង​ត្រា​យក ​Alexis Sanchez បន្ទាប់​ពី​Man City បោះ​បង់​ការ​ចាប់​អារម្មណ៍​កីឡាករ​សញ្ជាតិ​ឈីលី​។ រូប​គេ​បាន​ផុត​កុង​ត្រា​ជាមួយ​Arsenal ហើយ​ក្នុង​រដូវ​កាល​នេះ​ហើយ​រូប​គេ​នឹង​ចេញ​ពី​Emirates Stadium ហើយ៕