ក្រុមកាំភ្លើងធំ Arsenal បានប្រកួតចាញ់ក្រុម Bournemouth ក្នុងលទ្ធផល២ទល់១ក្នុងពាន Premier League សប្ដាហ៍ទី២៣មុននេះបន្តិច។
ការប្រកួតនៅវគ្គទី១គ្មានការបំបែកពងមាន់គ្នានោះទេ ប៉ុន្តែចូលដល់វគ្គទី២នាទី៥២ទើបខ្សែការពារស្លាប Hector Bellarin រកបានមួយគ្រាប់ឲ្យ Arsenal ។ ប៉ុន្តែនៅនាទី៧០ខ្សែប្រយុទ្ធ Callum Wilson របស់ម្ចាស់ផ្ទះ Bournemouth រកបានគ្រាប់បាល់តាមស្មើវិញ។
មិនអស់ចិត្ត! Jordan Ibe បន្ថែមគ្រាប់បាល់ជ័យជម្នះឲ្យ AFC Bournemouth មួយគ្រាប់ទៀតនៅនាទី៧៤ផ្ដាច់យកបីពិន្ទុពីArsenal តែម្ដងក្រោយលទ្ធផលនេះរក្សាដល់ចប់ការប្រកួត។
លទ្ធផលនេះធ្វើឲ្យក្រុមកាំភ្លើងធំដែលដឹកនាំបណ្ដោះអាសន្នដោយគ្រូជំនួយ Steve Bould ក្រោយលោក Arsene Wenger ជាប់ពិន័យដោយសារ FA ធ្លាក់មកលេខ៦ក្នុងតារាង Premier League មាន៣៩ពិន្ទុតាមពីក្រោយក្រុមលេខ៥ Tottenham ៥ពិន្ទុ៕
[youtube id=”H4S7KjsCLJ0″]