បាល់ទាត់អាស៊ាន៖ ក្រុមជើងខ្លាំងថៃ Buriram United បានចុះកុងត្រាយកខ្សែការពារវ័យ២១ឆ្នាំជាកូនកាត់ថៃហុល្លង់ លេងក្នុងដំណែងការពារស្លាបស្ដាំ ឈ្មោះ Delvin Pinheiro Frederico កាលពីម្សិលមិញ។
ក្លឹបលេងនៅ Thai League T1 មួយនេះបានសម្រេចចិត្តស៊ីញេកុងត្រាយកអតីតយុវជនធ្លាប់ហ្វឹកហាត់នៅ Sparta Rotterdam ម្នាក់មានកម្ពស់១.៧៤ម៉ែត្រ កើតនៅទីក្រុង Rotterdam មានឈាមជ័រជាអ្នកនៅខេត្តពិស្ណុលោក។កាលនៅក្មេងរូបគេធ្លាប់ហ្វឹកហាត់ជាមួយក្លឹប Sparta Rotterdam, Excelsior Maassluis, និង Cacereño របស់អេស្ប៉ាញ។
មុនចុះកុងត្រាជាមួយក្លឹបថៃរូបគេប្រកបអាជីពនៅក្លឹប HBS Craeyenhout របស់ហុល្លង់។ Buriram សង្ឃឹមថាការស៊ីញេកុងត្រាជាមួយខ្សែការពាររូបនេះ នឹងអាចជួយឲ្យតំបន់ខាងក្រោមរឹងមាំក្នុងការដណ្ដើមដំណែងជើងឯក Thai League T1 ហើយរូបគេនឹងអាចចាប់ដៃគូជាមួយខ្សែការពារជម្រើសជាតិថៃ Narubadin Weerawatnodom បានល្អ៕
.