ក្រុមជម្រើសជាតិអង់គ្លេស បានប្រកាសត្រៀមខ្លួនប្រកួតមិត្តភាពអន្តរជាតិចំនួនពីរប្រកួត ខណៈលោក Gareth Southgate បន្តគម្រោងរបស់ខ្លួនត្រៀម World Cup 2018។
កាលពីប៉ុន្មានសប្ដាហ៍មុន ក្រុមតោបីអង់គ្លេសធ្លាប់បបានបញ្ជាក់ថា នឹងមានការប្រកួតជាមួយក្រុមជម្រើសជាតិហូឡង់ និងអ៊ីតាលី ដែលក្រុមទាំងពីរនេះសុទ្ធតែធ្លាក់ចេញពី World Cup 2018។ ក្រុមទាំងពីរខាងលើនេះអង់គ្លេសត្រូវជួបនៅដើមឆ្នាំ២០១៨ ស្របពេលជិតដល់ World Cup មែនទែន តោក្រដាសមួយនេះ នឹងជួបក្រុមនីហ្សេរីយ៉ានៅថ្ងៃទី ២មិថុនា ក្នុងកីឡដ្ឋាន Wembley មុនពេលទទួលជម្រើសជាតិកូស្តារីកានៅកីឡដ្ឋាន Elland Road ដែលជាទឹកដីរបស់ក្រុមLeed United។
ចំណែកនៅក្នុងវគ្គជម្រុះក្នុងពូល World Cup វិញប្រកួតដំបូងអង់គ្លេស ត្រូវជួបទុយណេស៊ីមុនគេហើយ បន្ទាប់មកត្រូវជួបប៉ាណាម៉ា និងចុងក្រោយបំផុតជួបបែលហ្សិកក្នុងពូលG៕