លោក Zinedine Zidane បានទទួលស្គាល់ការបន្តកុងត្រារបស់លោកជាមួយ Real Madrid ថាគ្មានន័យអ្វីទាំងអស់ ខណៈបញ្ហាក្នុងក្រុមរបស់លោក នៅតែមានបញ្ហាក្រោយស្មើជាមួយក្រុមមកលីគទី២ Numencia 2-2ក្នុងពានរង្វាន់ Copa del Rey។
ទោះបីជា Real Madrid បានឡើងទៅវគ្គបន្តដោយឈ្នះគ្រាប់បាល់ទាំងពីរជើងមក៥-២ក្រោយជើងទីមួយឈ្នះ៣ទល់០ប៉ុន្តែជ័យជម្នះនៅតែជាអ្វីដែលក្រុមលោកមិនអាចទទួលបានដោយត្រចះត្រចង់។
ក្រោយចប់ការប្រកួតលោកបាននិយាយថា៖“ ពីមួយប្រកួតទៅមួយប្រកួត ពីមួយឆ្នាំទៅមួយឆ្នាំ ខ្ញុំមិនអាចគិតថាយើងនឹងធ្លាក់ចុះនោះទេ ខណៈដែលខ្ញុំបានដឹងពីស្ថានភាពនៅទីនេះ ទោះបីជាមានកុងត្រាក៏ដោយ គឺគ្មានន័យអ្វីនោះទេ”។
“ វាមិនស្រួលនោះទេសម្រាប់កីឡាករដែលលេងបានតិច យើងលេងក្នុងការប្រកួតដ៏ល្អមួយ យើងប្រហែលជាខ្វះខាតកម្លាំងនៅចុងបញ្ចប់”៕
[youtube id=”uCN6eFxkKJc”]