Kawin Thamsatchanan នឹងក្លាយជាកីឡាករថៃទី៣ ដែលទៅលេងនៅប្រទេសបែលហ្សិក ពេលដែលរូបគេចុះកុងត្រានៅក្លឹបលេងលីកទី២បែលហ្សិក Oud-Heverlee Leuvan នៅថ្ងៃពុធនេះ។
Kawin ត្រូវបានគេចាត់ទុកថាជាអ្នកចាំទីល្អជាងគេបំផុតក្នុងទ្វីបអាស៊ី មានព័ត៌មានចាកចេញទៅលេងក្រៅប្រទេសជាច្រើនដងមកហើយបន្ទាប់ពីទទួលជោគជ័យអស់១០រដូវកាលនៅMuangthong United។ ក្លឹបជប៉ុនជាច្រើនត្រូវបានគេគិតថាជាទ្រនំថ្មីរបស់របស់កីឡាករថៃម្នាក់នេះ ខណៈក្លឹបរបស់បារាំង Anger ក៏ធ្លាប់បាននិយាយថាចង់បានដូចគ្នា។ ប៉ុន្តែពេលនេះអនាគតរបស់Kawin ត្រូវបានដឹងហើយដោយនឹងប្រកាសនៅថ្ងៃពុធគឺទៅលេងនៅក្លឹប OHL ។
ក្លឹបដែលមានម្ចាស់ភាគហ៊ុនជាជនជាតិថៃ ហើយក៏ធ្លាប់ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន King Power International Group ដែលជាម្ចាស់ភាគហ៊ុននៃ ក្លឹប Leicester City ផងដែរបានប្រកាសថាយកអ្នកចាំទីម្នាក់នេះទៅលេងនៅបែលហ្សិក។
“យើងបានទាក់ទង Kawin ជាច្រើនដងមកហើយហើយយើងមានទំនុកចិត្តថាសមត្ថភាពរបស់គាត់ គឺសាកសមជាមួយក្លឹប។ យើងបានទាក់ទង Muangthong United ជាផ្លូវការដើម្បីនាំយកគាត់ទៅបែលហ្សិក មុនពេលរដូវដោះដូរកីឡាករត្រូវបិទ”។
ក្នុងការចុះកុងត្រាជាមួយ OHL, Kawin នឹងក្លាយជាកីឡាករទី៣ដែលទៅលេងនៅបែលហ្សិកក្រោយកីឡាករទី១និងទីគឺលោក Eakachai Phonthongthin និង Teeratep Winothai ដែលធ្លាប់តំណាងឲ្យកីឡាករថៃទៅលេងនៅបែលហ្សិក៕